ទស្សនីយ៍ភាពដ៏ស្រស់ស្អាតនាពេលរាត្រី នៃទីក្រុងញ៉ូវយ៉ក
លោក Jason Hawkes ជាអ្នកប្រមាញ់រូបភាពម្នាក់ ដែលចូលចិត្តផ្តិតយករូបភាព ពីលើអាកាស។ គាត់បានចាប់ផ្តើមថតរូបតាំងពីឆ្នាំ ១៩៩១ មកម៉្លេះ ដោយគោលបំណងរបស់គាត់ គឺចង់ក្លាយជាអ្នកជំនាញខាងថតរូប។
ដោយប្រើប្រាស់យន្តហោះតូចមួយ លោក Jason Hawkes បានផ្តិតយកទិដ្ឋភាពពេលរាត្រី ដ៏ស្រស់ស្អាត ពោរពេញទៅដោយភ្លើងចំរុះពណ៌ នៅក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ជូនដល់ទស្សនិកជនបានទស្សនា។
អ្នកប្រមាញ់រូបភាពជនជាតិអង់គ្លេសរូបនេះ បានចំណាយពេល ១៥សប្តាហ៍ ដើម្បីផ្តិតយករូបភាព នៅក្នុងទីក្រុងញ៉ូយ៉កទាំងមូល ដោយគាត់បានដាក់ឈ្មោះ បេសកម្មមួយនេះថា “New York At Night”៕
Resource by : lookingtoday.com