កូនៗ​ដណ្តើម​កាំភ្លើងខ្លី​ពី​ឪពុក​ប៉ង​បាញ់សម្លាប់​នៅ​ផ្ទះ​ប្រពន្ធចុង​

6/24/2013 0 Comments A+ a-


ភ្នំពេញ​ ៖ ​បុរស​ក្មេងៗ​២​នាក់ បងប្អូន និង ម្តាយ​របស់​គេ​ម្នាក់​ផង​នោះ​ត្រូវ​កំ​លាំ​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ ខណ្ឌ​សែន​សុខ​ឡោមព័ទ្ធ​ចាប់ខ្លួន​ជាក់ស្តែង​ភ្លាមៗ​យ៉ាង​លំបាក​ដោយសារ​ពួកគេ​បាន​វាយតប់​ទៅ លើ​ស្ត្រី​ម្នាក់​បណ្តាល​អោយ​ដេក​ដួល​លើ​ដី​ដោយ​ចោទ​ប្រកាន់​ថា​ជា​ប្រពន្ធចុង​លួចលាក់​របស់​ឳ​ពុក​ខ្លួន ​ហើយ​ខណៈ​ពេល​នោះ​ដែរ​ឳ​ពុក​របស់​គេ​មក​ទាន់​ពួកគេ​បែរជា​នាំគ្នា​ចាប់​គ្រៀក​ឳ​ពុក​ដណ្តើម​យក​កាំភ្លើង​ពី​ចង្កេះ ​ហើយ​អា​មេ​បញ្ចូល​គ្រាប់​ប៉ង​បាញ់សម្លាប់​ឳ​ពុក​តែ​សំណាងល្អ​គ្រាប់​ស្អុយ​បាញ់មិន​ផ្ទុះ​។​
ទំនាស់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​១៨A ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សាក្សី​នៅ​កន្លែង​កើតហេតុ​រួម​ទាំង​សំដី​របស់​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បា​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ គួ​យ សុខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ មន្ត្រី​ប៉ូលិស​សង្កាត់​ឃ្មួញ (​នាម​សម្ងាត់ ៣៣.E) មាន​ប្រពន្ធ​ទី​១​ឈ្មោះ ចាន់ សុភា អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​សំរោង សង្កាត់​ឃ្មួញ បច្ចុប្បន្ន​មានកូន​ប្រុស​២​នាក់ ហើយ​កូន​បង​ឈ្មោះ គួ​យ សុ​ខេង អាយុ​១៨​ឆ្នាំ កូន​ប្អូន​ឈ្មោះ គួ​យ សុ​ឃុន អាយុ​១៥​ឆ្នាំ​។​
​ ​ប្រភព​ដដែល​បាន​បន្ត​ថា ​ក្រោយមក​ជនរងគ្រោះ គួ​យ សុខា បាន​ទំនាក់ទំនង​ស្រី​ក្មេង​ម្នាក់ ឈ្មោះ គង់ ចាន់​ស៊ីណា ​អាយុ​៣៤​ឆ្នាំ ធ្វើជា​ប្រពន្ធចុង​ ហើយក៏​កើតជា​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ ប្រពន្ធដើម​រហូត​លែង​លះ​គ្នា​។ លុះ​នៅ​យប់​ថ្ងៃ​កើត​ហេតុ​ឈ្មោះ គួ​យ សុខា បាន​ឌុប​ប្រពន្ធចុង​ឈ្មោះ ស៊ីណា ទៅផ្ទះ​(​ចំណុច​កើត​ហេតុ​) រួច​ក៏​ត្រឡប់​ទៅវិញ​ម្នាក់ឯង​សំដៅ​ទៅ​ផ្ទះ​ប្អូនស្រី​បំណង​ផ្ញើ​សម្ភារៈ រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​ប្រពន្ធចុង​វិញ​ក៏​ស្រាប់តែ​ឃើញ​ប្រពន្ធដើម​ និង ​កូនប្រុស​ទាំង​២​នាក់​ព្រួត​គ្នា​វាយ ទៅលើ​នាង គង់ ចាន់​ស៊ីណា ជា​ប្រពន្ធចុង​ដេក​ដួលសន្លប់​លើ​ដី​។​
​ ​ខណៈ​ពេល​ដែល​ឈ្មោះ គួ​យ សុខា ទៅដល់​ចំណុច​កើត​ហេតុ​ពុំ​ទាន់​បាន​ចុះ​ពីលើ​ម៉ូតូ​ផង ក៏​ត្រូវ​កូនៗ​ទាំង​២​ស្ទុះ​មក​គ្រៀក ហើយ​ដណ្តើម​កាំភ្លើង​ពី​ចង្កេះ រីឯ​កូនច្បង​បាន​ដណ្តើម​កាំភ្លើង​ពី​ប្អូន យក​មក​អា​មេ​បញ្ចូល​គ្រាប់​បំរុង​បាញ់សម្លាប់​ទៅលើ​ឳ​ពុក តែ​សំណាងល្អ​គ្រាប់​ស្អុយ​បាញ់​មិន​ផ្ទុះ ទើប​មាន​ការ​ប្រតាយ​ប្រតប​គ្នា ​ហើយ​ឳ​ពុក​មានឱកាស​ស្រែក​តាម​វិទ្យុទាក់ទង​ហៅ​កំលាំង​ប៉ូលិស បន្ថែម​ដើម្បី​មក​អន្តរាគមន៍​បាន​ទាំង​៣​នាក់ ម្តាយ និង កូនៗ​ភ្លាមៗ​តែម្តង​។​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភាគី​កូនប្រុស និង អ្នកជិតខាង​បាន​និយាយ​ថា លោក គួ​យ សុខា អោយ​តែ​ស្រវឹង​តែងតែ​ដក​កាំភ្លើង មក​ភ្ជង់​ប្រពន្ធដើម ហើយ​នៅ​យប់​ថ្ងៃ​កើត​ហេតុ​លោក គួ​យ សុខា ក៏បាន​ដក​កាំភ្លើង​ភ្ជង់​ប្រពន្ធ និង កូនៗ​ដែរ តែ​ក៏​ត្រូវ​កូន​ដណ្តើម​កាំភ្លើង​បាន​មក​វិញ​។
​ ​ក្រុម​ជនជាប់ចោទ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​បណ្តឹង​ចោទប្រកាន់​របស់​ជន​រ​ង​គ្រោះ​ទាំង​២​នាក់​៕
Resource by : kpt-news.com