តើធ្វើយ៉ាងណា ទើបក្លាយជាអ្នកដឹកនាំ? ចំណុចសំខាន់?
ជាអ្នកដឹកនាំម្នាក់ អ្នកមិនចាំបាច់ទាល់តែ មានការបោះឆ្នោតជ្រើសរើស ឬក៏ជាប្រធានក្រុមហ៊ុន ទើបហៅថាអ្នកដឹកនាំនោះទេ។ អ្នកដឹកនាំ ជាមនុស្សម្នាក់ ដែលធ្វើឲ្យអ្នកដទៃ យល់ស្រប និងចង់ធ្វើទៅតាមគំនិតរបស់គេ។ ប៉ុន្តែអ្នកដឹកនាំពិតប្រាកដ ត្រូវតែមានភាពស្មោះត្រង់ និងមិនចេះប្រួលប្រែ។
ចំនុចពិសេសបំផុត៖ អ្នកដឹកនាំ ត្រូវមានភាពបើកទូលាយ និងស្នាមញញឹម ដែលផុសចេញពីបេះដូង។
មនោរម្យព័ងអាំងហ្វូ នឹងស្វែងរកចំនុចសំខាន់ផ្សេងៗទៀត មកជម្រាបក្នុងអត្ថបទក្រោយៗទៀត របស់ខ្លួន។ តែខាងក្រោមនេះ យើងនឹងរៀបរាប់ ពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកដឹកនាំ តែងតែមាន៖
១. ដោះស្រាយបញ្ហា៖
មើលហេតុការណ៏ឲ្យបានសព្វគ្រប់ ហើយស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយឲ្យមានភាពប្រសើរ។ សង្កេតមើលបញ្ហានៅជុំវិញអ្នក ហើយស្តាប់មតិគេ បន្ទាប់មកគិតថា តើអ្នកគួរជួយដោយវិធីណា?

២. គិតឃើញរូបភាពធំ៖
តើអ្នកកំពុងតែដោះស្រាយបញ្ហាឬ? បើអ្នកកំពុងតែដោះស្រាយ អ្នកត្រូវតែវិភាគទៅលើបញ្ហាតូចៗ ឲ្យបានល្អិតល្អន់ និងឲ្យយល់ពីមូលហេតុរបស់វា។ បញ្ហាស៊ីជំរៅមិនមែន ម្នាក់ឯងអាចដោះស្រាយបាននោះទេ វាគួរតែមានការពិភាក្សាជាក្រុម ដែលជាពេលដែលអ្នកត្រូវដើរតួនាទីជាអ្នកដឹកនាំ។

៣. ដឹងសភាពការមុន៖
បើអ្នកមានគំនិតនេះ នៅក្នុងអារម្មណ៏ពិតជាប្រសើរ។ អ្នកប្រហែលជាអាច ទាយមើលបញ្ហា ដែលនឹងអាចកើតឡើង។ ជៀសវាងការទទឹងរង់ចាំបញ្ហាទាំងនោះកើតឡើង អ្នកត្រូវតែមានវិធីសាស្រ្តដើម្បីការពារវា។ ភាពខុសប្លែកគ្នា រវាងអ្នកចាត់ការ និងអ្នកដឹកនាំ ខុសគ្នាត្រង់ចំណុច៖ អ្នកចាត់ការមានវិធីសាស្រ្តល្អក្នុងការដោះស្រាយបញ្ហា រីឯអ្នកដឹកនាំមានសកម្មភាព និងមានវិធីដោះស្រាយមុនពេលដែលបញ្ហាកើតឡើង។

៤. ធ្វើការសម្រេចចិត្ត និងទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង៖
ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាធំៗបាន អ្នកចាំបាច់ត្រូវតែធ្វើការសម្រេចចិត្តឲ្យបានរហ័ស និងត្រឹមត្រូវ។ ត្រូវចាំថា ការសម្រេចចិត្តជាឥទ្ធិពលរបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលខ្លួនឯងបានធ្វើ។ ឧទាហរណ៏៖ គិតថា ខ្លួនអ្នកជាអ្នកកាន់ចង្កូតកប៉ាល់ ដៃរបស់អ្នកពិតជាមានសារៈសំខាន់ ហើយសំលឹងមើលទិសដៅឲ្យបានត្រឹមត្រូវ។

៥. ចែករំលែកចក្ខុវិស័យរបស់អ្នក៖
បើអ្នកជាអ្នកដឹកនាំ ហើយអ្នកអាចមើលឃើញ បញ្ហាធំជាងពួកគេនោះ អ្នកគួរតែបង្ហាញអ្វីៗដែលអ្នកបានដឹង ប្រាប់ដល់ពួកគេ ដើម្បីឲ្យគេបានជួយអ្នកក្នុងការកែប្រែអ្វីៗ។ អ្នកត្រូវតែចែករំលែកអ្វីដែលមានភាពវិជ្ជមានជាមួយពួកគេ លើកទឹកចិត្តគេ និងដឹកនាំគេ។ បង្ហាញដល់ពួកគេ ឲ្យបានឃើញថា សកម្មភាពរបស់គេ ពិតជាបានដូចក្តីសុបិន្តមែន។

៦. ត្រូវចាំថា ការងារទាំងអស់មិនមែនមានតែអ្នកទេ៖
អ្នកដឹកនាំដែលអស្ចារ្យត្រូវតែ បង្ហាញពីតួនាទីរបស់គេ រហូតដល់ទីបញ្ចប់ តែមិនមែនមានន័យថា អ្វីៗទាំងអស់ អ្នកត្រូវរ៉ាប់រងតែម្នាក់ឯងនោះទេ។ អ្នកត្រូវចេះបែងចែក ការងារ និងតួនាទីឲ្យគេធ្វើឲ្យបានល្អ និងត្រូវទៅនឹងជំនាញរបស់គេផង៕