វីដេអូ៖ យកជីវិតទៅ​ ប្រឡែងលេងនឹងមច្ចុរាជ លេងស្ទីលបង្ហោះម៉ូតូ យ៉ាងអស្ចារ្យ

6/27/2013 0 Comments A+ a-


នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់ មើលឃើញថា មានវីដេអូឃ្លីបមួយ បង្ហាញពីការបង្ហោះម៉ូតូ នៅលើផ្លូវសារធាណៈ ដែលម៉ូតូបង្ហោះនោះ មានមនុស្សជិះរហូត ទៅដល់បួននាក់ ។ ក្នុងវីដេអូឃ្លីបនោះត្រូវគេដឹងថា ជាជាជនជាតិវៀតណាម ដែលបានបង្ហាញពីភាពក្លាហាន បង្ហោះម៉ូតូមិនខ្លាចស្លាប់បែបនេះ ។
ទោះជាយ៉ាងណា ការបង្ហោះម៉ូតូយ៉ាង អនាធិបតេយ្យ នៅលើផ្លូវសាធារណៈបែបនេះ ត្រូវបាន អ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកជាច្រើនរយនាក់ បានសម្តែងនៅការ មិនពេញចិត្ត និងរិះគន់ខ្លាំងៗចំពោះទង្វើ របស់ពួកគេទាំងនោះ ។ តាមពិតការបង្ហោះម៉ូតូបែបនេះ បើយើងមើលទៅពិត ជាអស្ចារ្យមែន តែបើសិនជាយើង គិតឲ្យបានវែងឆ្ងាយ ទៅតើវាទៅជាយ៉ាងម៉េច ប្រសិនបើមានគ្រោះថ្នាក់ ទៅវិញនោះ ។
តែបើយើងសង្កេតមើល តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល ជាង២នាទីនេះ យើងមើលឃើញថា បុរសដែលបង្ហោះម៉ូតូនោះ ហាក់ដូចជាបង្អួត និងសម្ញែងពី ទេពកោសល្យរបស់គេ យ៉ាងខ្លាំង ដោយ មិនគិតឃើញថា ជីវិតនឹងទៅជាយ៉ាងណានោះទេ បើសិនជាជួបឧប្បទ្ទវហេតុ ណាមួយនោះ ។

ចង់ដឹងថា វីដេអូឃ្លីបរបស់បុរស សង្ហាទាំងបួននាក់បង្ហោះម៉ូតូ ដែលមានរយៈពេល ២៖០៩ វិនាទីនេះ យ៉ាងណានោះសូមទស្សនា ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖