នាង Baek Ji Young ជួប ហេតុការណ៍អាក្រក់រលូតកូន ក្នុងផ្ទៃ
កូរ៉េ៖ យោងតាមប្រភព ព័ត៌មានមួយ ពីគេហទំព័រកូរ៉េ បានឲ្យដឹងថា តារាចម្រៀងស្រី Baek Ji Young បានជួបហេតុការណ៍ រលូតកូននៅព្រឹក ថ្ងៃទី ២៧ មិថុនា នេះ។ Baek Ji Young និង ស្វាមី Jung Suk Won មានការតក់ស្លុត យ៉ាងខ្លាំង នៅពេលដែលដឹងថា ពួកគេបាត់បង់កូន ខណៈ Baek Ji Young ពពោះបាន ៤ ខែ ទៅហើយនោះ។
អ្នកតំណាងម្នាក់ របស់ Baek Ji Young បានប្រាប់ នៅព្រឹកថ្ងៃទី ២៧នេះថា "កាលពីម្សិលមិញ Baek Ji Young បានប្រាប់ថា នាងឈឺពោះ ពួកយើងក៏បានបញ្ចូននាង ទៅមន្ទីរពេទ្យពិនិត្យភ្លាមៗ។ ស្រាប់តែ ព្រឹកថ្ងៃទី ២៧នេះ ទើបពួកយើងដឹងថា នាង រលូតកូនបាត់ទៅហើយ។ ពេលនេះនាងកំពុង តែសម្រាកនៅមន្ទីរពេទ្យ"។
គួររំឭកផងដែរថា Baek Ji Young និង Jung Suk Won បានរៀបការជាមួយគ្នា នៅថ្ងៃទី ២ មិថុនា ឆ្នាំ ២០១២ កន្លងទៅ៕