គយគន់សម្រស់ សិចស៊ីរបស់ តារាខ្ទើយ នៅក្នុងប្រទេសថៃ

6/26/2013 0 Comments A+ a-

បច្ចុប្បន្នមានមនុស្ស ជាច្រើន ដែលកើតមកជាស្រី ប៉ុន្តែដោយសារតែ ចរិតរបស់គេចូលចិត្ត ធ្វើជាប្រុស ក៏បានតុបតែងខ្លួន និងកាយវិការដូចជា ប្រុសអីចឹង។

ដូចគ្នានេះដែរ មានមនុស្សមួយ ចំនួនដែលកើត មកជាប្រុសសោះ តែបែរជាធ្វើការ តុបតែងខ្លួន ដូចស្រីបះបិទតែម្តង ជាពិសេសនោះគឺពួកគេ តែងតែមាន ការចាប់អារម្មណ៍ ទៅលើបុរសៗភេទដូចគ្នា។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣នេះ គេហទំព័រកម្សន្ត ចិនមួយ បានចុះផ្សាយនូវរូបភាព នៃក្រុមតារាខ្ទើយ (ប្រុសតែងខ្លួនស្រី) នៅក្នុងប្រទេសថៃ ហើយប្រសិនបើ យើងមិនមាន អ្នកណាប្រាប់ ថាពួកគេជាខ្ទើយនោះទេ យើងប្រាកដជាយល់ច្រឡំថា ពួកគេគឺជាស្រីពិតៗតែម្តង។
នៅក្នុងរូបភាព នៃពួកក្រុមតារាខ្ទើយ របស់ប្រទេសថៃនេះ ពួកគេបានបង្ហាញ នូវភាពទាក់ទាញ បែបសិចស៊ីរៀងៗខ្លួន ជាមួយនឹងដើមទ្រូងធំៗ ដងខ្លួននិងដៃជើង យ៉ាងសស្រឡូន មើលទៅគួរឲ្យស្រឡាញ់ មែនទែន។
គួរបញ្ជាក់ផងដែរថា ថៃគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ជាច្រើនទៀត ដែលមានភាពល្បីល្បាញ នៅក្នុងការកែសម្ជស្ស នៃប្រទេសអាស៊ី៕