ទឹម វត្តី មិនចង់ដើរ​ តាមគន្លង ទឹម រដ្ឋា ព្រោះខ្លាច​ក្រសែ ភ្នែក​មហាជន

6/28/2013 0 Comments A+ a-


ភ្នំពេញៈ កញ្ញា ទឹម វត្តី ជាប្អូនស្រីបង្កើតរបស់ តារាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បានអះអាងក្តែងៗថា នាងមិនចង់ក្លាយខ្លួនជាអ្នកសិល្បៈ ល្បីឈ្មោះ ឬក៏ដើរតាមគន្លងបងស្រីនោះទេ ព្រោះថាបើសិនជានាង ក្លាយទៅជាអ្នកសិល្បៈ គ្មានជីវិតជារបស់ខ្លួនឯងទេ ប្រាកដជា មានក្រសែភ្នែក ទស្សនិកជនច្រើនណាស់ តាមសំឡឹងមើលនាងមិនឈប់ឈរ ។
ជួបជាមួយ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ទឹម វត្តី បានប្រាប់ឲ្យដឹង ថា នាងមិនសូវមានការមមាញឹកការងារសិល្បៈ ដូចបងស្រីនាងទេ ហើយភាគច្រើន មានគេទាក់ទងហៅនាង ថតច្រើន គ្រាន់តែថា ជារឿយៗនាង តែងតែបដិសេធមិនទទួល ដោយសារតែនាងមិនចង់ រស់នៅស្ថិតនៅក្រោមក្រសែភ្នែក ដែលសំឡឹងមើលមកនាង ឃើញតែអ្វីមិនល្អ ហើយចុះផ្សាយ វាយប្រហារគ្មានលោះពេល នោះទេ។
ស្រីស្រស់ និយមតុបតែងខ្លួន បែបនារីសម័យថ្មី ទឹម វត្តី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "ខ្ញុំមិនមែនជាអ្នកសិល្បៈអីទេបង.. ខ្ញុំគ្រាន់តែជាមនុស្សធម្មតាៗ មិនមែនជាអ្នកសិល្បៈដូចបងស្រីខ្ញុំទេ.. ហើយខ្ញុំក៏មិនចង់ក្លាយខ្លួន ជាអ្នកសិល្បៈដែរ ព្រោះថា ខ្ញុំមិនចង់រស់នៅ ដោយមានជីវិត បែបសាធារណៈនោះទេ ខ្ញុំចង់មានជីវិតឯកជន មិនចង់ឲ្យគេចាំរិះគន់ សូម្បីតែការស្លៀកពាក់សិចស៊ី ពេកក៏ត្រូវគេរិះគន់ មុនធ្វើអ្វីត្រូវគិតគ្រប់រឿង ទៅណាមកណា ត្រូវមានក្រសែភ្នែក ត្រូវចាំមើលរហូត និយាយតាមត្រង់ពេលខ្លះ គឺពិតជាធុញខ្លាំងណាស់"។
កញ្ញា ទឹម វត្តី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ចំពោះការងារ ដែលនាងចូលប្រឡូក ដូចជាកម្មវិធីខួបកំណើត ជប់លៀង និងការដើរម៉ូដ របស់អ្នកសិល្បៈនោះ គឺដោយសារតែខ្វះសមាជិក ឬតួ ទើបនាងចូលជំនួសម្តងៗ តែប៉ុណ្ណោះ ។ ចំណែករឿង ថានាងឧស្សាហ៍ ចេញចូល ទៅក្នុងកម្មវិធីសិល្បៈ គឺដោយសារតែនាង ទៅតាមបងស្រី ហើយក៏មានមិត្តភក្តិអ្នកសិល្បៈច្រើនទៅជាមួយ។ ដូច្នេះនៅពេល ដែលមានកម្មវិធី នាងក៏ចូលរួមជារឿងធម្មតា មិនមែនមានន័យថា នាងជាអ្នកសិល្បៈឡើយ ហើយនាងក៏មិនចង់ក្លាយ ជាអ្នកសិល្បៈដែរ៕
Looking Today
Looking Today
Looking Today
Looking Today
ប្រភព : lookingtoday