ឡឥដ្ឋស្រុក អូរាំងឪ ឲ្យក្មេងធ្វើការ ចូលដៃក្នុង ម៉ាស៊ីន ដាច់បាត់ដៃម្ខាង
កំពង់ចាម: ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ដាច់ដៃខាងស្តាំបាត់ ដោយលូកដៃរើសលុយដែលធ្លាក់ចូលក្នុងម៉ាស៊ីនកិនដីឡផលិតឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។
ស្ត្រីឈ្មោះ វង ហុន អាយុ ៣៨ ឆ្នាំជាកម្មករធ្វើការនៅឡឥដ្ឋ បាននិយាយប្រាប់ CEN កាលពីថ្ងៃទី២៧ មិថុនាថា ក្មេងរងគ្រោះឈ្មោះ រស់ រ័ត្ន អាយុ ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២។ គេជាក្មេងកំព្រាឪពុកមានតែម្តាយ ហើយនៅធ្វើការជាកម្មករឯភ្នំពេញទៀត។ សព្វថ្ងៃ រ័ត្ន បានរស់នៅជាមួយម្តាយមីងឈ្មោះ នាង ជាកម្មករធ្វើការក្នុងឡឥដ្ឋដែលមានប្តីឈ្មោះ កើត ឡាច និងប្រពន្ធឈ្មោះឈាន អូន ជាថៅកែ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា រស់ រ័ត្ន គេបានឆ្លៀតពេលទំនេរក្រៅម៉ោងរៀននៅសាលា មកជួយធ្វើការក្នុងឡឥដ្ឋនេះជាមួយម្តាយមីងខ្លួន ទទួលបានប្រាក់មួយថ្ងៃ ៣.០០០ រៀល ប៉ុន្តែនៅព្រឹកមិញថ្ងៃទី២៧ ខែមិថុនានេះ រ័ត្នបានចូលធ្វើការជំនួសម្តាយមីងឈ្មោះ នាង បានទៅផ្សារទិញម្ហូប។ ខណៈ ដែលកំពុងជញ្ជូនដីបោះចូលក្នុងម៉ាស៊ីនកិនដីនោះ រ័ត្ន បានជ្រុះលុយចំនួន ១.៥០០ រៀលចូលក្នុងម៉ាស៊ីនហើយក៏បានយកដៃខាងស្តាំលូកទាញរើសលុយនោះមកវិញ តែម៉ាស៊ីនបានស្រូបយកដៃរបស់គេមួយចំហៀងទៅបាត់ ក្នុងមួយពព្រិចភ្នែកប៉ុណ្ណោះ។
ជុំករណីម្ចាស់ឡឥដ្ឋបណ្តោយក្មេងធ្វើដាច់ដៃបាត់ម្ខាងនេះ នៅថ្ងៃទី២៧ ដដែល CEN បានទំនាក់ទំនងតាមទូរស័ព្ទដើម្បីការបំភ្លឺពីលោក កើត ឡាច ជាថៅកែរួចហើយ គឺអ្នកលើកទូរស័ព្ទបានស្តាប់ដំណើររឿង និងសំនួររបស់អ្នកកាសែតចប់ បែរជាឆ្លើយថា ខ្លួនមិនមែនឈ្មោះ កើត ឡាច ទេ ហើយគាត់ (កើត ឡាច) បានចេញទៅក្រៅបាត់បានទុកទូរស័ព្ទចោល។

លោក អ៊ាត គឹមឡេន មេភូមិបឹងកណ្តាល បានឲ្យដឹងដែរថា ពិតជាករណីដូចខាងលើនោះមែន ប៉ុន្តែគឺជាកំហុសឪពុកម្តាយ ឬអាណាព្យាបាល ជាអ្នកបណ្តោយមិនមែនជាកំហុសម្ចាស់សិប្បកម្មឡឥដ្ឋទេ ព្រោះថា កន្លងមកខាងអង្គការការពារសិទ្ធិកុមារដូចជា អង្គការអាយឡូ ជាដើម តែងបានចុះសហការជាមួយអាជ្ញាធរច្រើនលើក ដើម្បីបញ្ជ្រាបបញ្ឈប់បញ្ហាពលកម្មកុមារ និង ការកេងកម្លាំងកុមារនេះ។
លោកមេភូមិបានបន្តថា នៅភូមិបឹងកណ្តាលនេះ មានអាជីវកម្មឡឥដ្ឋខ្នាតធំប្រហាក់ប្រហែលគ្នានេះចំនួន បួន កន្លែងដែលមួយកន្លែងៗមានគ្រួសារកម្មករ ដប់ គ្រួសារឡើងទៅ។ កន្លងមក តែងជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ពិសេសសាច់ញាតិក្មេងរងគ្រោះដដែលនេះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ដាច់ដៃអីចឹងដែរ តែពួកគេនៅតែខ្វះការប្រុងប្រយ័ត្ន៕
ប្រភព : Cen