សម្រេចផ្តន្ទាទោស ដេវីដ ឆាយណាវ៉ា ជាប់គុកបីឆ្នាំ និងបក្ខពួកម្នាក់ៗ២ឆ្នាំ
លោកដេវីដ ឆាយណាវ៉ា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ត្រូវបានតុលាការសម្រេចផ្ទន្ទាទោសចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ពីបទហិង្សាដោយចេតនា។
ចំណែកឈ្មោះ អ៊ូ ហ្វី ដែលជាក្មួយប្រុស និងលោកយាន ស៊ីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។
ជនទាំងបីត្រូវបានចោទប្រកាន់ ក្នុងរឿងបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយវាយលើក្រុមអ្នកកាសែត។
សូមបញ្ជាក់ថា លោកដេវីដ ឆាយណាវ៉ា រួមទាំងបក្ខពួកបានបើករថយន្តប្រណាំងគ្នា កាលពីយប់រំលងអធ្រាតុ ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ហើយទៅបុកនឹងបង្គោលភ្លើង និងជញ្ជាំងការដ្ឋានសំណង់នៅក្នុងខណ្ឌដូនពេញ។
ហើយពេលអ្នកកាសែតចុះទៅយកព៌ត័មាន លោកដេវីដ ឆាយណាវ៉ា បាននាំគ្នាព្រួតវាយលើអ្នកកាសែតប្រមាណ១០នាក់ ឲ្យរងរបួស។
Resource from : vayo