ទំនាស់រឿងស្រី ចាក់សម្លាប់ យុវជនម្នាក់ នៅហាងខារ៉ាអូខេ សប្បាយសប្បាយ
ព្រះសីហនុ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ពេលកំពុងផឹកស៊ី នៅ ក្នុងហាងខារ៉ាអូខេ យីហោ សប្បាយសប្បាយ ដោយសារតែទំនាស់រឿងស្រីញី ត្រូវបាន ភាគីជម្លោះប្រើ ដែកឆាប ចាក់ទៅលើខ្លួន តែម្ដង ។
អំពើឃាតកម្មដោយសាររឿងទំនាស់ស្រី ញីខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ១២យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងហាងខារ៉ាអូខេ យីហោសប្បាយសប្បាយ ស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
យោងតាមមន្ដ្រីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះ ដែលត្រូវភាគី ជម្លោះចាក់និងដែកឆាប បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅក្នុងថ្លុកាឈាមនោះ ឈ្មោះអ៊ឹម ឆក ហៅនី អាយុ២៤ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅក្រុមទី១៦ ភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ដោយឡែកជន សង្ស័យវិញ មិនត្រូវ បានគេស្គាល់អត្ដសញ្ញាណ នោះឡើយ ។
មន្ដ្រីនគរបាលបានបន្ដទៀតថា មុនពេល កើតហេតុ មានភ្ញៀវមួយក្រុមចូលទៅផឹក ស៊ីនៅក្នុងហាងខារ៉ាអូខេ យីហោសប្បាយ សប្បាយ ដែលមានម្ចាស់ ហាង ឈ្មោះណាគ្រី អាយុ៥៣ឆ្នាំ លុះដល់ម៉ោងកើតហេតុជនរង គ្រោះ បានទៅឈឺនោម ដោយដើរឆ្លងថ្នល់ ស្រាប់តែត្រូវជនមិនស្គាល់អត្ដសញ្ញាណធ្វើ សកម្មភាពយក ដែកឆាប ចាក់ទៅលើជនរង គ្រោះ ចំនួន៣កន្លែង ក្រោមចង្កាមួយកន្លែង និងចុងដង្ហើមមួយកន្លែង បណ្ដាលឱ្យស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ហើយធ្វើការស្រាវជ្រាវតាម ចាប់ក្រុមជនល្មើស ៕