ហេតុអ្វីបានជាស្ដ្រី ត្រូវស្ទាបសុដន់?

6/28/2013 0 Comments A+ a-


សុដន់ គឺជាអវយវៈមួយគូរបស់មនុស្ស ដែលធម្មជាតិបានផ្ដល់ឱ្យ ហើយក៏ជាផ្នែកមួយ នៃសោភ័ណភាព ជួយលើក សម្រស់ សម្រាប់ស្ដ្រីដែរ។ ហេតុនេះស្ដ្រីត្រូវមាន ការយកចិត្ដ ទុកដាក់ ថែទាំសុដន់ខ្លួនឯង ដោយធ្វើការស្ទាប ជារៀងរាល់ខែ ព្រោះខ្លាចសុដន់ មានបញ្ហា នាំឱ្យបាត់បង់នូវ សោភ័ណភាពនិងសុខភាព។ បញ្ហាជាពិសេស គឺជំងឺមហារីកសុដន់។ ម្យ៉ាងទៀត យោងតាមលទ្ធផល របាយការណ៍ អន្ដរជាតិបានបង្ហាញថា ៧០ភាគនៃ ជំងឺមហារីក សុដន់គឺស្ដ្រីជាអ្នករកឃើញ ដោយការស្ទាបដោយ ខ្លួនឯង។
លោកវេជ្ជបណ្ឌិត ថៃហ្វា វ៉ីហ្គង់ អ្នកឯកទេសផ្នែករោគស្ដ្រី និងសម្ភព នៃមន្ទីរពេទ្យ ព្រះកុសុមៈមានវត្ដ មានបកស្រាយ បំភ្លឺប្រធានបទស្ដីពី ស្ដ្រីត្រូវស្ទាបសុដន់ ជូនប្រិយមិត្ដអ្នកអាន ឱ្យបានជ្រាប តាមរយៈគេហទំព័រ សុខភាពកម្ពុជា។
ប្រការដែលស្ដ្រីស្ទាបសុដន់
យើងដឹងហើយថា សុដន់គឺជាសរីរាង្គមួយ គូរបស់មនុស្ស ផ្ដល់នូវសម្រស់ពិសេស សម្រាប់ស្ដ្រី។ មិនតែប៉ុណ្ណោះ សុដន់ ក៏ជាសរីរាង្គដែលមាន សារៈសំខាន់ចម្បងរបស់ មនុស្សស្រីក្នុងការបំបៅ ដោះកូន។ សុដន់ក៏ជាវត្ថុមួយដែលសម្បូរទៅដោយភាពរំញោច ដែលជាលក្ខណៈជំនួយដល់ការរួមភេទផងដែរ។ មូលហេតុដែលស្រីតែងតែចូលចិត្ដធ្វើការស្ទាបសុដន់ខ្លួនឯង គឺក្នុងគោលបំណង ផ្សេងៗគ្នាដូចជាស្ដ្រីខ្លះចង់ដឹងពីជំងឺមហារីកសុដន់។ ព្រោះការស្ទាបសុដន់ជារៀងរាល់ ខែអាចធ្វើឱ្យដឹងនូវជំងឺមហារីកសុដន់។ ដោយ សារនៅប្រទេសជឿនលឿន ជំងឺមហារីកសុដន់គឺជាជំងឺ មហារីកនៅលំដាប់ទី១ ហើយនៅក្នុងប្រទេស កម្ពុជាជំងឺមហារីក សុដន់គឺនៅ លំដាប់ទី២បន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ នៅប្រទេសកម្ពុជាច្រើន ជួបជំងឺមហារីកសុដន់ស្ថិត នៅក្នុងដំណាក់កាល មួយខ្ពស់ បើប្រៀប ធៀបជាមួយជំងឺមហារីក សុដន់ដែលរកឃើញនៅស្រុកគេ។ តាមរបាយការណ៍លទ្ធផល នៃការសិក្សាស្រាវជ្រាវ របស់អន្ដរជាតិបាន បង្ហាញថា ៧០ភាគរយនៃអ្នកកើត ជំងឺមហារីកសុដន់គឺ ស្ដ្រីជាអ្នករកឃើញ ដោយការ ស្ទាបសុដន់ដោយខ្លួនឯង ដោយមិន ចាំបាច់ ទៅថតសុដន់ដោយប្រើ ឧបករណ៍ម៉ាស៊ីនទំនើបគាបសុដន់ ដើម្បីពិនិត្យ ចង់ដឹងឡើយ។ ដូចនេះស្ដ្រីដែលមាន អាយុកាលលើសពី ៤០ឆ្នាំត្រូវធ្វើការស្ទាបសុដន់ ខ្លួនឯងដើម្បីដឹងថា មានជំងឺនេះ ឬក៏មិនមាន។ ចំណែកឯស្ដ្រីមួយចំនួនទៀត បានធ្វើការស្ទាបសុដន់ ខ្លួនឯងដែរប៉ុន្ដែ ក្នុងគោលបំណងចង់ បង្កើតនូវរំញោចអារម្មណ៍ ស្រើបស្រាលចំណង់ ផ្លូវភេទ។
របៀបស្ទាបសុដន់ដោយខ្លួនឯង ដើម្បីចង់ដឹងជំងឺមហារីកសុដន់
ចំពោះការស្ទាបសុដន់ដោយខ្លួនឯង ស្ដ្រីត្រូវមានបច្ចេកទេស ក្នុងការស្ទាប។ ការស្ទាបសុដន់ គឺធ្វើឡើងដោយ យកម្រាមដៃ មកសង្កត់ទៅលើសុដន់ ហើយរុញសុដន់ ទៅជល់នឹងឆ្អឹងជំនីរ ទើបអាចដឹង ពីមហារីកសុដន់បាន។ មានស្ដ្រីមួយចំនួនមិនបានដឹងពីរ បៀប ឬបច្ចេកទេសនៃ ការស្ទាបសុដន់ឡើយដោយ យកម្រាមដៃចេះតែ ស្ទាបច្របាច់សុដន់ រុញចុះ រុញឡើង។ កាលដែលធ្វើបែបនេះគឺមិនអាច ឱ្យដឹងបានទេ។ សម្រាប់ស្ដ្រីដែលមិនបានដឹងពីរបៀបនៃការស្ទាបច្របាច់មិនគួរមានការ អៀនខ្មាសឡើយ ត្រូវមានចិត្ដក្លាហានទៅ មន្ទីរពេទ្យ ដើម្បីជួបគ្រូពេទ្យឱ្យធ្វើការ ស្ទាបសុដន់ដើម្បី រកដុំ រឹងឬរកកន្លែង សង្ស័យនៅលើសុដន់។ ចំពោះការ ស្ទាបសុដន់ដោយប្រើដៃ គឺជាកិច្ចការ មួយដែលងាយស្រួល ហើយមិនអស់ថវិកាទៀតផងជាពិសេសអាច នាំមកនូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ទៀតផង ដូចជាការស្ទាបប៉ះដុំឬចំកន្លែង ដែលរឹងខុសពីកន្លែងផ្សេង ទៀតជាដើម។ ជាទូទៅការស្ទាបប៉ះដុំដែលរឹងនេះ គឺទាល់តែដុំនោះមានទំហំ លើសពី១សង់ទីម៉ែត្រឡើងទៅ។ ក្នុងករណីដែលស្ទាបសុដន់ ចង់ដឹងពីជំងឺមហារីកសុដន់ដោយ ធ្វើការយកដៃ សង្កត់ដោះ ហើយបណ្ដាលឱ្យមានការ ហូរទឹកក្បាលដោះ។ ស្ដ្រីមិនត្រូវអូសបន្លាយ ពេលវេលាដោយគិតថា វាជារឿងធម្មតា នោះទេ ព្រោះអាចជា ដំណាក់កាលខ្ពស់ហើយការព្យាបាល ក៏មិនសូវទទួលបានលទ្ធផល ល្អទេ។ ហេតុនេះត្រូវមកជួប គ្រូពេទ្យជំនាញ ជាបន្ទាន់ដែលមាន សមត្ថភាពអាច ពិនិត្យរកមូលហេតុ និងពន្យល់អ្នកជំងឺអំពី ស្ថានភាពនេះ។
ប្រការដែលស្ដ្រីគួរប្រតិបត្ដិ
អាយុជាមធ្យមនៃស្ដ្រីដែលបានកើតជំងឺមហារីក សុដន់ គឺស្ដ្រីដែលមានវ័យ៥៥ឆ្នាំ។ ជំងឺមហារីក សុដន់កើតឡើង មុនគឺអាយុ៥០ឆ្នាំ មុនពេលដែលស្ដ្រីអស់រដូវ។ ដូចនេះស្ដ្រីដែលមាន អាយុលើសពី៥០ឆ្នាំ ត្រូវតែមានការថតដោយ ប្រើម៉ាស៊ីនគាបដោះ ជារៀងរាល់២ឆ្នាំ ម្ដងរហូតដល់វ័យ៧៥ឆ្នាំ។ តាមស្ថិតិអន្ដរជាតិ បានបង្ហាញថាស្ដ្រី ដែលឧស្សាហ៍ស្ទាបសុដន់ ខ្លួនឯងជារៀងរាល់ខែ ហើយពុំមានចំណុចណា មួយដែលគួរឱ្យសង្ស័យ ប៉ុន្ដែដោយការមិនអស់ ចិត្ដសូមទៅមន្ទីរពេទ្យដើម្បីថតសុដន់។ ចំពោះស្ដ្រី ដែលមិនមាន រោគសញ្ញាអ្វីទាំងអស់នេះ គេអាចរកឃើញនៅពេល ដែលទៅថតដោយប្រើម៉ាស៊ីន គាបដោះទើបដឹងថាមាន មហារីកសុដន់។  ៥៥ភាគរយនៃ ជំងឺមហារីកសុដន់ ដែលរកឃើញដោយការថតនេះគឺមានទំហំតូច ជាង១សង់ទី ម៉ែត្រ។ ក៏ប៉ុន្ដែដោយសារនៅប្រទេស កម្ពុជាយើង ម៉ាស៊ីនថតដោះមានមិន លើសពី១០គ្រឿង ឡើយហើយតម្លៃនៃ ការពិនិត្យមាន តម្លៃខ្ពស់បន្ដិច ទើបធ្វើឱ្យស្ដ្រីខ្មែរយើង ភាគច្រើនមិន មានលទ្ធភាពក្នុងការថតដោះឡើយ។
ដំបូន្មានអ្នកឯកទេស
ស្ដ្រីទាំងឡាយត្រូវចេះថែទាំសុដន់ខ្លួនឯង ដើម្បីចៀសវាងកើតមានជំងឺ មហារីកសុដន់។ ស្ដ្រី អាចធ្វើការស្ទាបសុដន់ខ្លួនឯង ដោយយកម្រាមដៃ មកសង្កត់ទៅលើដោះដោយ រុញដោះទៅ ជល់ឆ្អឹងជំនីរ នោះនឹងដឹង ថាមានឬអត់។ ប្រសិនបើមិនចេះពីរបៀបក្នុង ការស្ទាបទេ ស្ដ្រី អាចទៅជួប គ្រូពេទ្យជំនាញេធ្វើការស្ទាបដោះ។ ក្នុងករណីដែល ស្ទាបមិនមានរោគ សញ្ញាឬគ្មានចំណុចសង្ស័យណា មួយទេ ត្រូវធ្វើការថតដោះដោយ ប្រើម៉ាស៊ីនទំនើបគាបដោះបាន។
អត្ថបទ រក្សាសិទ្ធិដោយ  www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

www.lookingtoday.com
www.lookingtoday.com