របៀប​សម្គាល់​ស្នេហ៍ពិត​

6/27/2013 0 Comments A+ a-


ខាងក្រោម​នេះ​ជា​វិធី​ដើម្បី​ធ្វើអោយ​អ្នកចេះ​បែងចែកឱ្យដាច់​រវាង​ស្នេហា ការ​ងប់ និង​តណ្ហា៖
1.សំគាល់​មើលថា​តើ​អ្នក​ចាត់ទុក​មនុស្ស​ដែល​អ្នក​ចាប់​អារ​ម្ម​ណ៍​ជាម​នុស្ស ឬ​វត្ថុ។ អ្នក​ខ្វល់ខ្វាយ​ពី​មនុស្ស​ម្នាក់នេះ​ទោះបីជា​គេ​មាន​កំហុស​ក៏ដោយ។ អ្នក​ប្តេជ្ញា​ចិត្តនឹង​នៅ​ជាមួយគ្នា​រហូត​ទោះបី​ជួប​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ។ អ្នក​អាច​ប្រាប់​មនុស្ស​ម្នាក់នេះពីអ្វីៗទាំងអស់​អំពី​អ្នក ទោះបីជា​ការពិត មិន​ធ្វើអោយ​អ្នក​សប្បាយចិត្ត​ក៏ដោយ ក៏​អ្នក​ដឹងថា​គេ​នឹង​ទទួលយក​អ្នក​បាន។
2.វាស់​ស្ទង់​អារ​ម្ម​ណ៍ជឿជាក់​របស់​អ្នក។ អ្នក​ដឹងថា​ដៃគូ​អ្នកនឹង​ឈរ​ក្បែរ​អ្នក​រហូត​ទោះ​មានរឿង​អ្វី​ក៏ដោយ ហើយ​អ្នក​ត្រៀម​ចិត្ត​នឹង​​រួមរស់​នឹង​គេ​ពេញ​មួយជីវិត។

3.គិតពី​រយៈពេល​ដែល​អ្ន​កមាន​ទំនាក់ទំនង​នេះ។ អ្នក​ស្គាល់​គេ​រយៈពេល​យូរ ហើយ​អ្នក​មិនអាចរ​ស់បាន​បើ​គ្មាន​គេ។
4.ពិនិត្យ​មើលថា​តើ​ការ​រួមរក្ស​ប៉ះពាល់​អារ​ម្ម​ណ៏​អ្នក​ឬទេ។ បន្ទាប់ពី​អ្នក​រួមរក្ស​ជាមួយ​គេ​ហើយ អ្នកមាន​អារ​ម្ម​ណ៍​ស្និទ្ធស្នាល​ខ្លាំង។ សំរាប់​អ្នក ការស្រលាញ់ និង​ការ​ណែ​ប​និត្យ​គ្នា​បន្ទាប់ពី​រួមរក្ស​រួច មាន​សារសំខាន់​ដូច​ការរួម​រក្ស​ដែរ។
5.វិភាគ​ពីអ្វី​ដែល​អ្នក​គិត​អំពី​គេ។ មានរឿង​កើតឡើង​ចំពោះ​អ្នក​នៅ​កន្លែងធ្វើការ ហើយ​អ្នក​ចង់​ប្រាប់​គេភ្លាមៗ មិនអាច​ចាំបាន។ ជួនកាល​អ្នក​មានរឿង​អាក្រក់​កើតឡើង ហើយ​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​យល់​ពី​អ្នក ហើយ​បើ​ដៃគូ​អ្នកជា​មនុស្ស​ដំបូង​ដែល​អ្នក​នឹក​ឃើញ​មុនគេ នោះ​អ្នក មាន​ស្នេហា​ជាមួយ​គេ​ប្រាកដ​ណាស់។
6.មើល​ពី​របៀប​អ្នកដោះស្រាយ​បញ្ហា។ ពេល​អ្នកមាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ដៃគូ អ្នក​ព្យាយាម​រក​ដំណោះស្រាយ​ទាល់តែ​អ្នក​ទាំងពីរ យល់ស្រប​គ្នា​វិញ។ គ្មាន​ការឈ្លោះប្រកែក​ណា ធ្វើអោយប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត​រួមរស់​ជាមួយ​គេ​ឡើយ ហើយ​អ្នក​​ពេញចិត្ត​នឹង​អោយគេ​និយាយ​ការពិត ទោះបីជា​ការពិត​នោះ​ធ្វើអោយ​ឈឺចាប់​ក៏ដោយ។
7.ពិចារណា​អារ​ម្ម​ណ៏​អ្នក អំពី​ការឈាន​មួយ​ជំហាន​ទៀត​នៃ​ទំនាក់ទំនង។ អ្នកមាន​អារ​ម្ម​ណ៍​ស្រណុក និង​កក់ក្តៅ​ជាមួយ​ដៃគូ ហើយ​​អ្នកមាន​ចំណង​ជឿជាក់​ខ្លាំង៕