បាត់​ចិញ្ចៀន​១៨​ឆ្នាំ មក​រក​ឃើញ ​នៅ​មើម​ការ៉ុត​ ក្នុង​ចម្ការ​

6/27/2013 0 Comments A+ a-



ជា​រឿង​ដែល​នឹក​ស្មានមិន​ដល់​មួយ​ ដែល​ស្រ្តី​ម្នាក់​បាន​បាត់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​អស់​១៦​ឆ្នាំ​ ហើយ​​​រក​ឃើញ​វិញ​ក្នុង​សួន​បន្លែ​​ក្បែរផ្ទះ​​។ អ្នក​ស្រី ​Lena Paahlsson ​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ដើរ​រក​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​គាត់​ ដែល​​​បាន​ច្នៃ​ម៉ូដ​ដោយ​ផ្ទាល់​ដៃ​គាត់។
ចិញ្ចៀន​ដែល​បាត់​នោះ​ជា​ប្រភេទ​ចិញ្ចៀន​មាស​ស​ ដោយ​មាន​ដាំ​ពេជ្រ​ ៧​គ្រាប់​ បាន​បាត់​ក្នុង​ផ្ទះ​បាយ​របស់​គាត់​តាំង​ពី​ឆ្នាំ​១៩៩៥​ មក​ម៉្លេះ​។


អ្នក​ស្រី ​Lena Paahlsson និង​ស្វាមី​រីករាយ​ក្រោយ​រក​ឃើញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​វិញ

អ្នក​ស្រី​ Paahlsson​ និង​គ្រួសារ​រស់​នៅ​ក្នុង​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង​ Mora​ ចំ​កណ្តាល​ប្រទេស​ស៊ុយ​អែត​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ គាត់​បាន​ដោះ​ចិញ្ចៀន​នោះ​ទុក​ក្នុង​ផ្ទះ​បាយ​ ដើម្បី​រៀប​ចំ​អាហារ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ជាមួយ​កូន​ស្រី​របស់​គាត់​ ប៉ុន្តែ​ក្រោយ​ពេល​ធ្វើ​ការងារ​ចប់​ គាត់​រក​ចិញ្ចៀន​នោះ​មិន​ឃើញ​នៅ​កន្លែង​ដែល​គាត់​បាន​ដោះ​វា​ទុក​នោះ​សោះ​។
​អ្នក​ស្រី​ និង​ក្រុម​គ្រួសារ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ស្វែង​រក​ចិញ្ចៀន​នោះ​គ្រប់​កន្លែង​ក្នុង​ផ្ទះ​ និង​ស្ទើ​តែ​រុះ​ផ្ទះ​ទាំងមូល​ចេញ​ដើម្បី​រក​ តែ​នៅ​តែ​រក​មិន​ឃើញ​។ លុះ​ដល់​ ១៦​ឆ្នាំ​ក្រោយ​ ពេល​ដែល​អ្នក​ស្រី​​ចេញ​ទៅ​ដក​មើម​ការ៉ុត​ក្នុង​សួន​បន្លែ​របស់​គាត់​ គាត់​មាន​អារម្មណ៍​ថា​ ដូច​ជា​មាន​អ្វី​ពណ៌​មាស​នៅ​ស្រោប​ជុំ​វិញ​មើម​ការ៉ុត​នោះ​។ ការពិត​ គឺ​ចិញ្ចៀន​ដែល​គាត់​បាន​បាត់​កាល​ពី​ពេល​១៦​ឆ្នាំ​មុន​នោះ​សោះ​៕


ចិញ្ចៀន​ភ្ជាប់​ពាក្យ​នៅ​ពេល​រក​ឃើញ​មាន​សភាព​បែប​នេះ