តួឯកប្រុសរឿង “បំណុលផ្ទះជំពាក់ស្នេហ៍វគ្គពីរ” ស្រីៗល្មមៗសុំខ្មាស់
តារាសម្ដែងកូរ៉េខាងត្បូង No Min Woo ថ្មីៗនេះបានបង្ហោះរូបថតបីសន្លឹកលើបណ្ដាញសង្គម Twitter ដែលបង្ហាញថា លោកមានមុខមាត់ស្រស់ស្អាតមិនចាញ់មនុស្សស្រីនោះទេ។
តួឯកប្រុសរឿងភាគ ”Full House Take 2” ឬ “បំណុលផ្ទះជំពាក់ស្នេហ៍វគ្គពីរ” No Min Woo កំពុងទាក់ទាញបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ជាពិសេសនារីៗនៅជប៉ុន និងអាស៊ី។ រូបថតទាំងបីសន្លឹក មានរូបថតពីរសន្លឹកកាន់តុក្កតារូបកូនស្វា និងមួយសន្លឹកទៀតកាន់កូនតុក្តតា។
រូបថតទាំងបីសន្លឹកនេះ បានបង្ហាញថា Min Woo មើលទៅគួរឱ្យទាក់ទាញជាទីបំផុត ព្រោះគេមានសម្បុរស្បែកពណ៌ទឹកដោះគោ ភ្នែកមូលក្រឡង់ ច្រមុះស្រួចតូច ចិញ្ចើមកោងស្អាត ជាពិសេសបំផុតគឺបបូរមាត់ពណ៌ផ្កាឈូក មិនចាញ់ស្រីៗប៉ុន្មានទេ។
អ្នកលេងអ៊ីនធឺណេតដែលបានឃើញរូបទាំងបីសន្លឹកនេះ មានអ្នកខ្លះនិយាយថា គេស៊ិចស៊ីជាងមនុស្សស្រីទៅទៀត ឯអ្នកខ្លះទៀត សួរថាតើនេះជារូបមនុស្សប្រុស ឬមនុស្សស្រី?
រឿង “Full House Take 2 ” ធ្វើឱ្យកេរ្តិ៍ឈ្មោះតារាទើបតែរះថ្មី No Min Woo ល្បីល្បាញមិនចាញ់តារារៀមច្បងទេ ហើយថ្មីៗនេះប្រុសសង្ហា No Min Woo កំពុងត្រៀមចេញ Album បទចម្រៀងផ្ទាល់ខ្លួនទៀតផង៕