ទេសភាពស្អាតដូចទេពនិមិ្មត្តទាំង ១០ កន្លែងនៅកូរ៉េ
ថ្ងៃនេះDomneng7សូមណែនាំតំបន់ទេសចរណ៍ដែលមានទេសភាពស្អាត ដូចឋានសួគ៌នៃប្រទេសកូរ៉េមកឲ្យមិត្តអ្នកអានទស្សនាកម្សាន្តអារម្មណ៍សម្រាប់ថ្ងៃចុងសប្តាហ៍។តោះនាំគ្នាទៅទស្សនាទាំងអស់គ្នា!!!
១.Seongsan Sunrise Peak (ទស្សនាព្រះអាទិត្យរះនៅកំពូលភ្នំ Seongsan)
តំបន់បេតិកភណ្ឌពិភពលោកអង្គការ UNESCO មួយនេះមានភាពល្បីល្បាញដោយសារដើមរុក្ខជាតិកម្រផ្សេងៗព្រមទាំងទិដ្ឋភាពដ៏ស្អាតនាពេលព្រឹកព្រលឹម។
២. Gwang-An Bridge (ស្ពាន Gwang-An)
ស្ពាន Gwang-An ឬគេនិយមហៅថាស្ពានពេជ្រនេះមិនត្រឹមជាស្ពាន២ជាន់តភ្ជាប់តំបន់ Suyeong-gu និង Haeundae-gu ប៉ុណ្ណោះទេ តែនៅអាចឲ្យអ្នកគយគន់ទេសភាពស្អាតៗដូចជា ភ្នំ ឆ្នេរខ្សាច់ និងអំពូលភ្លើងអគ្គីសនីបំភ្លឺលម្អទីក្រុង១០ម៉ឺនអំពូលថែមទៀត។
៣.Nami Island (កោះណាមី)
ជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត ជាពិសេសប្រិយមិត្តនិយមទស្សនាភាពយន្តកូរ៉េ។កោះនេះត្រូវបានផលិតករភាពយន្តកូរ៉េល្បីៗប្រើយកមកថតខ្សែភាពយន្តមនោសញ្ចេតនាអណ្តែតអណ្តូងរឿង “ Winter Sonata ” ដែលប្រិយមិត្តជនជាតិកម្ពុជាយើងស្គាល់តាមរយៈរឿង “ស្នេហារដូវរងា”រួមសម្តែងតារាសម្តែងល្បីឈ្មោះ Bae Young Joon និងតារាសម្តែងស្រីជួរមុខ Choi Ji Woo។
៤. Uleung Island Seaside Road (ផ្លូវមាត់សមុទ្រ កោះ Uleung)
កោះ Uleung មានឈ្មោះមួយទៀតថា ” កោះអាថ៌កំបាំង”ជារមណីយដ្ឋានដ៏ល្អបំផុតសម្រាប់អ្នកទីក្រុងត្រូវការភាពស្ងប់ស្ងាត់ទៅកម្សាន្តនៅពេលចុងសប្តាហ៍។
៥ .Bomun Pavilion, Gyeongju (សាលាឆទាន Bomun ក្នុងខេត្ត Gyeongju)
Gyeongju ជារាជធានីចាស់សម័យអាណាចក្រ Shilla ត្រូវបានគេផ្តល់រហស្សនាមឱ្យថា”សារមន្ទីរគ្មានជញ្ជាំង”។សាលាឆទាន Bomun ជាកន្លែងសម្រាប់អង្គុយគយគន់ទេសភាពលើផ្ទៃបឹងមើលផ្កា Cherry Bloomsoms (ផ្កាសាគូរ៉ា) រីកយ៉ាងលំហែរអាម្មណ៍។
៦.Yeojwa Stream (អូរYeojwa)
គូស្នេហ៍នាំគ្នាមកតំបន់ Yeojwa Stream ដើម្បីឆ្លងស្ពាន ”Romantic Bridge” ជាស្ពានដែលធ្លាប់បានប្រើថតភាពយន្តល្បីឈ្មោះទូទាំងអាស៊ីរឿង ” Romance ”សម្តែងដោយតារាជួរមុខកូរ៉េ Kim Ha Neul និង Kim Jae Won ដើម្បីឱ្យស្នេហាពួកគេបានសម្រេចបំណងដូចគូស្នេហ៍ក្នុងរឿង “Romance”។
៧. Boseong Green Tea Field (ចំការតែបៃតង Boseong)
ផលិតផលតែប្រហែលជិត៤០ភាគរយបានដាំនៅក្នុងចំការ Boseongនេះ មិនតែប៉ុណ្ណោះ មានភាពយន្តខ្នាតធំ និងភាពយន្តភាគខ្លះបានមកថតផ្តិតយកទេសភាពដ៏ស្រស់ត្រកាលរបស់ចំការតែនេះទៀតផង។
៨.Anapji (បឹង Anap)
បឹងស្នាដៃមនុស្សនេះ បានបង្កើតឡើងនៅសម័យអាណាចក្រ Shilla មានអាយុកាលជិត១៥០០ឆ្នាំមានអគារបីស្ថិតតម្រៀបគ្នាលម្អដោយផ្កាឈូករីករហង់ក្នុងបឹង។ជាពិសេសពេលរាត្រីអំពូលចម្រុះពណ៌បំភ្លឺឡើងប្រៀបបាននឹងវេទមន្តគួរឱ្យចង់ទស្សនា។
៩.Seryang-Je ( រមណីយដ្ឋាន Seryang-Je )
រមណីយដ្ឋាន Seryang-Je បានកសាងឡើងក្នុងឆ្នាំ១៩៦៩ ជាតំបន់ទេសចរណ៍ធម្មជាតិដែលប្រមូលផ្តុំទៅដោយរុក្ខជាតិ និងផ្ការីកចម្រុះពណ៌។
១០. Haeundae Beach (ឆ្នេរសមុទ្រ Haeundae)
ភ្ញៀវទេសចររាប់រយពាន់នាក់មកកម្សាន្តឆ្នេរសមុទ្រនេះ រៀងរាល់រដូវក្តៅ ប៉ុន្តែរដូវក្តៅមិនមែនជារដូវកាលតែមួយទេ ដែលភ្ញៀវទេសចរអាចមកលេងទឹកសមុទ្រនៅទីនេះព្រោះរាល់ឆ្នាំពិធីបុណ្យ ខ្លាឃ្មុំទឹកកកដែលប្រារព្ធឡើងក្នុងខែមករារដូវរងារក៏មានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកកកុញដែរ។
ម៉េចហើយប្រិយមិត្ត ទស្សនារួចយល់ថា ទេសភាពទាំងនោះស្អាតដូចឋានសួគ៌ពិត ឬអត់?

