កុំព្យូទ័របន្ទះស្ដើង Toshiba WT310 ត្រូវបានបង្ហាញ
ក្នុងសប្ដាហ៍នេះក្រុមហ៊ុន Toshiba បានប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងដ៏ថ្មីសន្លាងមួយម៉ូដែល ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8 Pro នេះបើយោងតាមប្រភពពីគេហទំព័រ geekygadgets.com ។ ប្រភពដដែលនេះបានបង្ហាញឲ្យដឹងពីលក្ខណសម្បត្តិបច្ចេកទេសរបស់ Toshiba WT310 ដែលមានដូចខាងក្រោម៖
- វិមាត្រ 229 x 189 x 12.4mm
- អេក្រង់ទំហំ 11.6-inch
- កម្រិតភាពច្បាស់ Full HD
- CPU Intel Core processor
- ទំហំអង្គផ្ទុកទិន្នន័យ (SSD) និង RAM មិនត្រូវបានបញ្ជាក់នៅឡើយទេ
- មានរន្ធសម្រាប់បន្ថែម microSD card, HDMI, USB 3.0,.
- មានប្រព័ន្ធភ្ជាប់បណ្ដាញ HSPA+ ឬ LTE, Bluetooth 4.0,
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8 Pro
បញ្ជាក់៖ ក្រុមហ៊ុន Toshiba មិនទាន់បានបង្ហើបឲ្យប្រភពណាមួយបានដឹងពីកាលបរិច្ឆេទចេញលក់ និងតម្លៃរបស់កុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលនេះនៅឡើយទេ ប៉ុន្តែគេរំពឹងថាក្រុមហ៊ុននឹងបញ្ចេញ Toshiba WT310 ទៅលើទីផ្សារចក្រភពអង់គ្លេស និង សហរដ្ឋ ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៣ នេះ ។ គេជឿថាវាមិនមែនថោកនោះទេ ព្រោះថាក្រុមហ៊ុនផ្ដោតលើទីផ្សារគោលដៅជាក្រុមហ៊ុនពាណិជ្ជករ ៕