ពាក្យ​ចចាមអារ៉ាម​ « Microsoft Surface ជំនាន់​ថ្មី​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ក្នុង​ខែ​មិថុនា​»

5/04/2013 0 Comments A+ a-


កាល​ពី​​ខែ​មុន​មាន​​​​​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Microsoft កំពុង​ធ្វើ​ការ​​ទៅ​លើ​​កុំព្យូទ័រ​បន្ទះ​ស្ដើង Surface ថ្មី​ដែល​មាន​អេក្រង់​ទំហំ​ 7-inch ។ ដោយ​ឡែក​ពេល​នេះ​យើង​ទើប​តែ​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ថា កុំព្យូទ័រ​បន្ទះ​ស្ដើង Surface ថ្មី​​ដែល​មាន​អេក្រង់​តូច​នោះ​នឹង​ត្រូវ​ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​ហើយ ។
យោង​ទៅ​តាម​ប្រភព​​របស់​កាសែត DigiTime ដែល​ជា​​ប្រភព​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ឲ្យ​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា ជំនាន់​ថ្មី​នៃ​កុំព្យូទ័រ​បន្ទះ​ស្ដើង Surface របស់​ក្រុមហ៊ុន​​អាច​​​នឹង​ត្រូវ​​ប្រកាស​ចេញ​ក្នុង​​ពេល​រួម​គ្នា​​ជា​មួយ​នឹង​​សន្និសីទ​ Build Developer Conference របស់​ក្រុមហ៊ុន​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៦ ដល់ ២៨ ខែ​មិថុនា​​ ។ ​កុំព្យូទ័រ​បន្ទះ​ស្ដើង Surface ​ជំនាន់​ថ្មី ត្រូវ​បាន​គេ​សង្ឃឹម​ថា​​នឹង​​បំពាក់​ដោយ​អេក្រង់​ចន្លោះ​ពី 7 ទៅ 9-inch ​​​​​​ដែល​តាម​របាយការណ៍​​របស់​​ក្រុមហ៊ុន​ផ្គត់​​ផ្គង់​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​​បាន​នាំ​ចូល​​​​នូវ​ផ្នែក​ទាំង​ឡាយ​បាន​​គ្រប់​​​គ្រាន់​​ហើយ​​​ដើម្បី​​ផលិត​​​ចំនួន ១ ទៅ ១,៥ លាន​គ្រឿង​​នៃ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ Surface ជំនាន់​ថ្មី​នោះ​ ។
​ជា​មួយ​​​នេះ​ផង​ដែរ​កុំព្យូទ័រ​បន្ទះ​ស្ដើង Surface ជំនាន់​ថ្មី​នឹង​ប្រើ​អេក្រង់​ដែល​ផលិត​​ដោយ​ក្រុមហ៊ុន Samsung និង LG ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បំពាក់​ដោយ​ CPU Intel ឬ NVIDIA processors ៕