ទូរស័ព្ទ Lenovo P780 មាន​អេក្រង់​ទំហំ 5-inch និង ថាមពល​ថ្ម 4,000mAh

5/04/2013 0 Comments A+ a-


នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុន Lenovo បាន​​ប្រកាស​ចេញ​​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​គឺ Lenovo P780 ដែល​ជា​ប្អូន​​របស់​ Lenovo P770 និង​ មាន​រូបរាង​ស្រដៀង​នឹង Lenovo K900 ដែល​ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃទី០៦ ខែឧសភា​នេះ ។ ប្រភព​ពី​គេហទំព័រ gizchina.com បាន​ឲ្យ​ដឹង​​ថា​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន Lenovo ម៉ូដែល​ថ្មី​នេះ (Lenovo P780) ​មាន​ការ​​ធ្វើ​ឲ្យ​ប្រសើរឡើង​ច្រើន​​ខុស​ពី​រៀម​ច្បង​របស់​ខ្លួន​​ដូច​ជា​ មាន​រាង​ស្អាត អេក្រង់​ធំ និង​ថាមពល​ថ្ម​ធំជាង​ Lenovo P770 ។

លក្ខណសម្បត្តិ​បច្ចេកទេស​របស់ Lenovo P780 មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5-inch
  • កម្រិត​ភាព​ច្បាស់ 720p
  • CPU Quad-core MT6589
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន 8 GB
  • ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ថាមពល​ថ្ម 4,000mAh
ក្រុមហ៊ុន Lenovo នឹង​ចាប់​ផ្ដើម​បញ្ចេញ​ទូរស័ព្ទ​នេះ​ទៅ​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុង​ខែ​នេះ ប៉ុន្តែ​ចំពោះ​តម្លៃ​ និង​លក្ខណសម្បត្តិ​បច្ចេកទេស​លម្អិត​ជាង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ៕