ក្មេងស្ទាវបើកម៉ូតូ អូសជន្ទល់ ដួលត្រូវរថយន្ត កិនពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ប្រជាពលរដ្ឋដែលឃើញគ្រោះថ្នាក់ចរាចរណ៍បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកសេ១១០ ចេញពីពិធីបុណ្យមួយនៅវត្តក្តីតាកុយ ហើយពេលពួកគេកំពុងបើកម៉ូតូនោះ ក៏ប្រើស្ទីល ជាន់ជន្ទល់កណ្តាលអូសនឹងផ្លូវឲ្យចេញផ្កាភ្លើង។
ក្រោយពីលេងស្ទីលអូសជន្ទល់កណ្តាលលើកទី១ មិនមានបញ្ហា ពួកគេបានជាន់អូសម្តងទៀត ប៉ុន្តែលើកនេះជាន់ជាំជន្ទល់ចំហៀង បណ្តាលឲ្យដួល អូសជាច្រើនម៉ែត្រ បែកក្បាល ហូរឈាម ហើយគាប់ជួនមានរថយន្តដឹកខ្សាច់មួយគ្រឿងបើកមកពីក្រោយកិនជនរងគ្រោះ ដែលជិះពីក្រោយបែកក្បាលស្លាប់ភ្លាមៗ រីឯអ្នកបើករងរបួសធ្ងន់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នេះឈ្មោះអឿង សុខលីន អាយុ២០ឆ្នាំ រស់នៅភូមិក្តីតាកុយ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះកុសល សម្បត្តិ អាយុ១៩ឆ្នាំ ។
បើតាមប្រជាពលរដ្ឋបាននិយាយថា ចំពោះយុវជនដែលស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរនេះ ម្តាយរបស់ គេស្ថិតក្រោមការជួយសង្គ្រោះផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រហូតដល់សន្លប់ ហើយឪពុកពេលទទួល ទូរស័ព្ទថាកូនប្រុសស្លាប់ ក៏សន្លប់បាត់ស្មារតី។ ដោយឡែករថយន្តដឹកខ្សាច់បាន រត់គេចេញពីកន្លែងកើតហេតុផងដែរ៕by Dap-news