ចាប់រំលោភហើយ រត់ទៅលាក់ខ្លួន នៅ បន្ទប់ជួល ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

5/29/2013 0 Comments A+ a-

ភ្នំពេញ ៖ ជនសង្ស័យដែលជាប់ចោទ ពីបទរំលោភ នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ឃាត់ខ្លួននៅមុខបន្ទប់ជួល បន្ទាប់ពីរូបគេ បានធ្វើសកម្មភាព ចាប់រំលោភនេះរួចហើយ គេចខ្លួនមិនទទួលខុសត្រូវ ។ មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា កាលពីវេលាម៉ោង ២ និង២០នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៣ នៅពេលដែល កម្លាំងនគរបាល ចុះល្បាតនិង ធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន ក៏ប្រទះឃើញ នារីរងគ្រោះ កំពុងអង្គុយយំតែម្នាក់ឯង នៅ មុខបន្ទប់ជួល ស្ថិតនៅផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅពេល ដែលឃើញនារីរូបនេះ ដែលមានឈ្មោះថា ម.ស.ខ អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនី កាត់ដេរ ស្នាក់នៅបន្ទប់ជួលខាងលើអង្គុយ យំតែម្នាក់ឯងក៏សួរនាំ ទើបដឹងថា ជន រំលោភឈ្មោះ ផាន់ ជីវ័ន្ដ អាយុ ២១ឆ្នាំ មុខ របរ កម្មករសំណង់បានធ្វើសកម្មភាពចាប់ រំលោភរូបនាង រហូតបានសម្រេច ហើយ មិនទទួលខុសត្រូវ ។ ក្រោយពីទទួលព័ត៌ មានយ៉ាងដូច្នេះ កម្លាំងនគរបាលខណ្ឌសែន សុខ បានឈានទៅដល់ការឃាត់ខ្លួនជនខាង លើ នៅមុខបន្ទប់ជួលតែម្ដងទៅ ។ បច្ចុប្បន្ន ជនរំលោភសេពសន្ធវៈរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕