Apple ត្រូវ​តែ​បង្ខំ​ចិត្ត​ចេញ​ iPad mini ដែល​មាន​តម្លៃ​ $200

5/30/2013 0 Comments A+ a-

បច្ចុប្បន្ន​នេះ​​មាន​ក្រុមហ៊ុន​​ជា​ច្រើន​បាន​បញ្ចេញ​​ជាបន្តបន្ទាប់​នូវ​កុំព្យូទ័របន្ទះស្ដើង​​ និង​ទូរស័ព្ទទំនើប​​ដែល​មាន​តម្លៃ​ទាប ។ ចាប់តាំង​ពី​ចុង​ឆ្នាំ២០១២ និង​រហូត​មក​ទល់​ពេល​នេះ​​​ក៏​ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​​ និង​​ការ​សន្និដ្ឋាន​របស់​អ្នក​វិភាគ​មួយ​ចំនួន​ដែរ​ថា​ ដើម្បី​រក្សារ​នូវ​ចំណែក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​នោះ​ ក្រុមហ៊ុន​ Apple ​ត្រូវ​តែ​ផលិត​នូវ​ទូរស័ព្ទទំនើប iPhone ដែល​មាន​តម្លៃទាប ។
​បើ​ទោះ​ជា​​មាន​ពាក្យចចាអារ៉ាម​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​ iPhone តម្លៃ​ទាប​ចេះ​តែចេញ​ជា​បន្តបន្ទាប់​យ៉ាងណា​ក្តី​ ក៏​ Apple នៅ​តែ​មិន​បាន​បញ្ជាក់​ថា​​ក្រុមហ៊ុន​មាន​គម្រោង​ផលិត​ iPhone តម្លៃ​ទាប​នៅ​ឡើយ​ដែរ ។ សម្រាប់​ពេល​នេះ​វិញ​មាន​ប្រភព​មួយ​ទៀត​ថា​ Apple ត្រូវ​តែ​បង្ខំ​ចិត្ត​ផលិត​ iPad mini តម្លៃទាប និង​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ឲ្យ​បាន​ត្រឹម​បំណាច់​ឆ្នាំ២០១៣ នេះ ដើម្បី​រក្សា​ចំណែក​ទីផ្សារ និង​ប្រកួតប្រជែង​នឹង​​កុំព្យូទ័របន្ទះស្ដើង​​​​តម្លៃទាបៗ​​ដែល​ដំណើរការ​ដោយ Android OS របស់​ក្រុមហ៊ុន​ផ្សេងៗ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់ លោក Glen Yeung ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Citigroup ​។​

បញ្ជាក់៖ លោក Yeung និង​ សហការី​ របស់​លោក​បាន​រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​​បញ្ចេញ​ iPad mini តម្លៃ​ទាប​ទៅ​លើ​ទីផ្សារ​ក្នុង​​រដូវ​វិស្សមកាល​នៃ​ឆ្នាំនេះ​ដោយ​លក់​ក្នុង​តម្លៃ​ចាប់​ពី $200-$250 ។ សម្រាប់​ព័ត៌មាន​​បន្ថែម​​ទាក់ទង​នឹង​ iPad mini តម្លៃ​ទាប សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
តើ​ប្រិយមិត្ត​ជឿ​​ទេ​ថា​ក្រុមហ៊ុន Apple នឹង​ចេញ​ iPad mini ដែល​មាន​តម្លៃទាប​ជាង​ម៉ូដែល​សព្វថ្ងៃ​នេះ​ ?