ZTE V72A គឺជាកុំព្យូទ័របន្ទះស្ដើងថ្មីដែលមានអេក្រង់ 7-inch
បច្ចុប្បន្នក្រៅពីទូរស័ព្ទទំនើបកុំព្យូទ័របន្ទះស្ដើងគឺជាផលិតផលថ្មីដែលត្រូវបានក្រុមហ៊ុនផលិតឧបករណ៍ទំនើបៗធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ជាពិសេសគឺកុំព្យូទ័របន្ទះស្ដើងដែលមានអេក្រង់តទំហំ 7-inch ពីព្រោះរាល់កុំព្យូទ័របន្ទះស្ដើងដែលមានអេក្រង់ទំហំ 7-inch កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកដែលពេញនិយមប្រើផលិតផលនេះ ។
យ៉ាងណាមិញ ZTE ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលបានធ្វើការផលិតទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្ដើង ក៏មិនខុសពីក្រុមហ៊ុនផ្សេងៗទៀតដែរ បើយោងទៅតាមប្រភព ubergizmo បានឲ្យដឹងថា ZTE V72A គឺជាកុំព្យូទ័របន្ទះស្ដើងថ្មីដែលមានអេក្រង់ 7-inch របស់ក្រុមហ៊ុន ZTE ។ ជាមួយនឹងអេក្រង់ទំហំ 7-inch ដែលមានកម្រិតភាពច្បាស់ 1,024 x 600 pixels កុំព្យូទ័របន្ទះស្ដើង ZTE V72A ត្រូវបានបំពាក់ដោយ CPU Qualcomm Snapdragon S4 dual-core 1.2GHz, RAM 1GB អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4GB និងថែមទាំងមានបន្ថែមដោយ 3G/HSPA networks ផងដែរ ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ ZTE V72A ៖
- អេក្រង់ 7-inch
- កម្រិតភាពច្បាស់ 1,024 x 600 pixels
- កាមេរ៉ាក្រោយ 2MP មុខ VGA
- CPU Snapdragon S4 dual-core 1.2GHz
- RAM 1GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4GB
- មានបំពាក់បន្ថែម 3G/HSPA networks, Wi-Fi, Bluetooth និងរន្ធ HDMI
- ថាមពលថ្ម 4,000Amh
- អាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jell Bean
សូមបញ្ជាក់ថា មិនមានព័ត៌មានលំអិតអំពីតម្លៃរបស់កុំព្យូទ័របន្ទះស្ដើង ZTE V72A នៅឡើយទេ ប៉ុន្តែបើយោងទៅតាមលក្ខណសម្បត្តិក៏ដូចជាអង្គផ្ទុកទិន្នន័យរបស់វា គេជឿថា ZTE V72A នឹងក្លាយជាកុំព្យូទ័របន្ទះស្ដើងថ្មីដែលមានតម្លៃទាប ៕
