Roy Kim ចេញបទចម្រៀងទោល “Spring Spring Spring”

កូរ៉េ៖ ម្ចាស់ពានរង្វាន់ “Superstar K4” Roy Kim បានចេញបទច្រៀង ទោលថ្មី មានចំណង់ជើងថា “Spring Spring Spring” នៅថ្ងៃទី ២២ មេសាឆ្នាំ២០១៣ នេះ។ បទចម្រៀងថ្មីនេះ ជាការនិពន្ធ ដោយ Roy Kim ផ្ទាល់តែម្តង។ បទចម្រៀងនេះ បង្ហាញពីបេះដូងដ៏លន្លង់លន្លោចទៅតាមអាម្មរណ៍ក្នុងរដូវនិទាឃរដូវ។
ផលិតករ Jeong Ji Chan ក៏បានជួយកែសម្រួលបទចម្រៀងថ្មីនោះដែរ។ ចំណែកឯអ្នកលេងហ្គីតា ដ៏ល្បី Hong Joon Ho ជាអ្នកលេងភ្លេង ក្នុងបទចម្រៀងនោះ។
នៅថ្ងៃទី ២១ មេសា ម្សិលមិញនេះ Roy Kim ធ្វើការប្រគំតន្ត្រីនៅ Namsan ដែលអាចទាក់ទាញអ្នកគាំទ្របានជាង ៤ ពាន់នាក់។
ជាមួយនឹងការប្រគំតន្ត្រីនោះផងដែរ Roy Kim ក៏បានសម្តែងបទចម្រៀងថ្មី “ Spring Spring Spring” នោះផងដែរ៕
