Facebook គ្រោងបង្កើត Data Center នៅក្នុងរដ្ឋ Iowa
បណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងតែមានគម្រោងបង្កើតនូវ Data Center ធំមួយនៅក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ Tech Crunch បានឲ្យដឹងថា ទីតាំង Data Center របស់បណ្ដាញសង្គម Facebook មួយនេះ មានទំហំ ៤២៦,៧២០ ម៉ែត្រការ៉េ ហើយ Date Center នេះជាទីតាំងមួយដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផងដែរ។
ប្រភពដដែលបានបន្តទៀតថា Data Center នេះ ត្រូវបានគេស្គាល់ឈ្មោះថា “Catapult” ដែលនឹងចំណាយទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារអាមេរិក ក្នុងការស្ថាបនា ហើយនៅពេលនេះ ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ច និងទីស្ដីការសាលាក្រុង កំពុងតែធ្វើការសម្រេចចិត្ត លើគម្រោងមួយនេះ ប៉ុន្តែអភិបាលក្រុមហ៊ុន Iowa បានបដិសេធមិនសុំមិនផ្ដល់យោបល់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook មាន Data Center នៅក្នុងតំបន់Oregon និង North Carolina៕
