ប្រធាន​ហិរញ្ញវត្ថុ Microsoft នឹង​លា​ឈប់​ពី​តំណែង​នៅ​ក្នុង​មិថុនា

4/20/2013 0 Comments A+ a-

លោក Peter Klein ប្រធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Microsofot Corp គឺត្រូវបានការចាកចេញ ពីតំណែងនៅ ក្នុងខែមិថុនា។ បុគ្គលិកជើងចាស់ម្នាក់នេះ បានបម្រើការងារ នៅក្នុងក្រុមហ៊ុន Microsoft អស់រយៈពេល ១១ឆ្នាំមកហើយ ហើយលោកក៏ បានក្លាយជាបុគ្គលិក ជាន់ខ្ពស់ចុងក្រោយ ដែលដើរចេញពី តំណែងបន្ទាប់ពីលោក Steven Sinofsky ប្រធានគ្រប់គ្រង Windows។
ក្រោយពីលេចឮនូវព័ត៌មាននេះ មនុស្សមួយចំនួន បានចោទសួរថា តើលោក Steve Ballmer ជានាយកប្រតិបត្តិ និងជាមេដឹកនាំដ៏ល្អ ត្រឹមត្រូវសម្រាប់ ក្រុមហ៊ុន Microsoft មែនទេ? តាំងពីលោកឡើង កាន់តំណែងមក Microsoft មិនទាន់មានភាពរីកចម្រើន ត្រង់ណាមួយផងនោះទេ។
ក្រុមហ៊ុន Microsoft បានឲ្យដឹងថា ប្រធានហិរញ្ញវត្ថុថ្មី នឹងត្រូវប្រកាស ឈ្មោះនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ ដែលនឹងរើសចេញ ពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ប្រាប់ពី មូលហេតុនៃការចាកចេញ របស់ប្រធានហិរញ្ញវត្ថុនោះទេ ប៉ុន្តែប្រភពដែល ជិតស្និទ្ធបានឲ្យដឹងថា ប្រធានហិរញ្ញវត្ថុ Microsoft មានបញ្ហាបន្តិចបន្តួច ជាមួយនឹងក្រុមហ៊ុន ទើបចាកចេញ៕