iPhone 5 មាស-ពេជ្រ​តម្លៃ ១៥,៣លាន​ដុល្លារ

4/17/2013 0 Comments A+ a-

ប៉ុន្មាន​ម៉ោង​មុន​នេះ គេហទំព័រ Gsmarena បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទូរសព្ទ iPhone 5 ផលិត​ពី​មាស ពេជ្រ និង​ត្បូង​ថ្ម​ល្អ​មាន​តម្លៃ​រហូត​ដល់​ទៅ ១៥,៣លាន​ដុល្លារ​អាមេរិក
សំបក​រំលេច​ដោយ​ពណ៌​ចែងចាំង​របស់​ទូរសព្ទ iPhone 5 នេះ​​ត្រូវ​ក្រុមហ៊ុន​គ្រឿង​អលង្ការ​អង់គ្លេស Stuart Hughes ផលិត​ពី​មាស​ទម្ងន់ ២៤ តំលឹង រី​ឯ​Home Button មាន​ដាំ​ត្បូង​​ទម្ងន់ ២៦ការ៉ាត់ យ៉ាង​ទាក់​ទាញ។
ក្រៅ​ពី​នេះ​ឡូហ្គោ Apple ហើយ​​គែម​សំបក​ទូរសព្ទ ផលិត​​ដោយ​ប្រើ ពេជ្រ​ស​យ៉ាង​ស្រស់​ស្អាត ។ សរុប​មក​​ទរសព្ទ​នេះ មាន​ត្បូង​មាន​តម្លៃ​រហូត​ដល់ ៦០០គ្រាប់​ដែល​បាន​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ទូរសព្ទ​ថ្ងៃ​ជាង​គេ​បំផុត​លើ​ ពិភពលោក​គឺ ១៥,៣លាន​ដុល្លារ​អាមេរិក
ទស្សនា​​​​ទូរសព្ទ​​ថ្លៃ​​លើ​ពិភព​លោក​បន្តិច​​មើល៍៖