លេចចេញរូបរាងនិងលក្ខណសម្បត្តិបច្ចេកទេសទូរស័ព្ទ HTC 606W
ក្រុមហ៊ុន HTC ទើបតែបានប្រកាសចេញទូរស័ព្ទ HTC One
ដែលជាទូរស័ព្ទទំនើបរបស់ខ្លួនកាលពីចុងខែកុម្ភៈ
ប៉ុន្តែសូមចំណាំថាវាជាប្រភេទទូរស័ព្ទចម្បង (flagship smartphone)
របស់ HTC ព្រោះថាវាមានទាំងគុណភាពខ្ពស់និងតម្លៃថ្លៃ ។
សំរាប់ពេលនេះមាន
សេក្ដីរាយការណ៍ថ្មីមួយ
ទៀតថា មានការលេចធ្លាយនូវរូបរាង
និងលក្ខណសម្បត្តិបច្ចេកទេសទូរស័ព្ទទំនើបថ្មីមួយម៉ូដែលទៀតរបស់
ក្រុមហ៊ុន HTC ប៉ុន្តែវាស្ថិតក្នុងប្រភេទទូរស័ព្ទទំនើបកម្រិតមធ្យម
(mid-range smartphone) ។ ទូរស័ព្ទទំនើបមួយម៉ូដែលនោះគឺ HTC 606W
ដែលនឹងមកជាមួយលក្ខណសម្បត្តិបច្ចេកទេសដូចខាងក្រោម៖
- អេក្រង់ទំហំ 4.5-inch
- កម្រិតភាពច្បាស់ 540 x 960 pixels
- CPU Quad-core 1.2GHz
- RAM 1 GB
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean
- កាមេរ៉ាមុខទំហំ 1.6 MP និង កាមេរ៉ាក្រោយទំហំ 8 MP
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB
- មានរន្ធសម្រាប់បន្ថែម microSD card
- ថាមពលថ្ម 1,700mAh
បើយោងតាមប្រភពពីគេហទំព័រ geekygadgets.com បានរំពឹងថាក្រុមហ៊ុន
HTC នឹងប្រកាសចេញទូរស័ព្ទទំនើបមួយម៉ូដែលនេះនៅពេលឆាប់ៗនេះ
ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយDomneng7៕