វិចារណកថា៖ ថៃនិយាយដដែលៗ ពេលចាញ់ប្រៀប នៅក្នុងតុលាការ យុត្តិធម៌អន្តរជាតិ
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស
នៃប្រទេសកម្ពុជា ដែលបានដឹកនាំ គណៈប្រតិភូទៅចូល រួមក្នុងសវនាការ
របស់តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ បានបញ្ចេញប្រតិកម្មភ្លាមៗ
ក្រោយពេលការ ឡើងបកស្រាយ របស់ភាគីថៃ ដោយបញ្ជាក់ថា ថៃចេះតែឡើងបកស្រាយ
ដោយគ្មានមូល ដ្ឋានត្រឹមត្រូវ។ ប្រតិកម្មរបស់លោក ឧបនាយករដ្ឋមន្ត្រី ហោ
ណាំហុង បានកើតឡើង ក្រោយពេលឯកអគ្គរាជទូថៃប្រចាំប្រទេស ហូឡង់
និងជាតំណាងរដ្ឋាភិបាលថៃ បានថ្លែង នៅ ចំពោះមុខអង្គសវនាការថា អនាគត
របស់ប្រទេសកម្ពុជា និងប្រទេសថៃ មានទំនាក់ទំនងជាមួយគ្នា ទៅវិញទៅមក។
ឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា បញ្ហាព្រំដែន មិនមែនដើម្បីបំបែកជាពីរទេ
ប៉ុន្តែជាការផ្ដល់ឱកាស ឲ្យមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដែលផ្ដល់ផល
ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ លើស នេះ ទៅទៀត ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហូឡង់
វីរឆ័យ ប្លាសៃ បានបញ្ជាក់ថា សំណើសុំឲ្យតុលាការ បកស្រាយសាលក្រមឆ្នាំ ១៩៦២
របស់កម្ពុជា ជាការរំលោភ នីតិវិធីរបស់តុលាការ។
ឯកអគ្គរាជទូតថៃ ដែលជាតំណាង របស់រដ្ឋាភិបាលថៃ នៅក្នុងអង្គសវនាការ បានលើកឡើងទៀតថា សាលក្រមឆ្នាំ ១៩៦២ ជាសាលក្រម មួយច្បាស់លាស់ ណាស់ ទៅហើយ គឺកម្ពុជាក៏ទទួលយកដោយសុខស្រួល នៅពេលនោះ មិនគួរណាឡើយ ៥០ឆ្នាំ ក្រោយមក កម្ពុជា បែរជាប្ដឹង ឲ្យមានការបកស្រាយជាថ្មីនោះទេ។ ប្រតិកម្មនឹងសំដីរបស់ឯកអគ្គរាជទូតថៃបែបនេះ លោកហោ ណាំហុង បានឆ្លើយតបថា អ្វីដែលភាគីថៃលើកឡើងនោះគឺជាការដោះសាមួយ ដែលមិនត្រឹមត្រូវ តាមគតិច្បាប់។ លោក ហោ ណាំហុង បានបញ្ជាក់ថា “ការបកស្រាយរបស់ថៃគឺជាការបកស្រាយរបៀបទាល់ច្រក ចេះតែរកលេសផ្សេងៗ ខុសពីការពិត ដោយយក ផែនទី ជាច្រើនមកលើកជាសំអាង ប៉ុន្តែខុសពីផែនទីរបស់តុលាការប្រើប្រាស់កាលពីឆ្នាំ ១៩៦២ ដើម្បីចេញសាលក្រមចុះថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ១៩៦២”។ ការឆ្លើយ តបរបស់លោក ហោ ណាំហុង បែបនេះ ជាសក្ខីភាពបង្ហាញឲ្យឃើញថា ភាគីថៃកំពុងប្រើលេសសព្វបែបយ៉ាង ដើម្បីទប់ទល់ជាមួយកម្ពុជា ក្នុងសវនាការរបស់ តុលាការយុត្តិធម៌ អន្តរជាតិពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ខែមេសា ឆ្នាំ ២០១៣។
តាមសេចក្ដីរាយការណ៍ ពីតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានឲ្យដឹងថា បន្ទាប់ពីការថ្លែង ជាសាធារណៈរបស់ ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហូឡង់រួចមក មេធាវី របស់ភាគីថៃចំនួន ៥នាក់បានឡើងបកស្រាយបន្តគ្នាម្ដងម្នាក់ៗ។ មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៥នាក់ បានលើកឡើងថា អ្វីដែលកម្ពុជា ចង់បានពេលនេះ គឺជាការប៉ុនប៉ងកែប្រែ សាលដីកាឆ្នាំ ១៩៦២ ដើម្បីចង់បានការសម្រេចចិត្តមួយ ដែលតុលាការនេះបានបដិសេធម្ដង ហើយកាលពីឆ្នាំ ១៩៦២។ មេធាវីភាគីថៃរូប នោះបានលើកឡើងយ៉ាងគឃ្លើនទៀតថា តុលាការក្រុងឡាអេ កាលពីឆ្នាំ ១៩៦២ មិនបានកំណត់ថា ខ្សែបន្ទាត់ព្រំដែនដែលមាននៅក្នុងផែនទីឧបសម្ព័ន្ធទី១ ជាព្រំដែននៃប្រទេសកម្ពុជា និងថៃទេ ហើយថា តុលាការបាន និយាយចំណុចនេះច្បាស់លាស់ណាស់។ មេធាវីរូបនោះបានលើកឡើងទៀតថា ប្រសិនបើតុលាការ ក្រុងឡាអេបដិសេធ សំណូមពររបស់កម្ពុជានៅឆ្នាំ ១៩៦២ ម្ដងរួចទៅហើយនោះ ក៏នៅពេលនេះ តុលាការមិនអាចបកស្រាយសាលដីកាឆ្នាំ ១៩៦២ បានដែរ។
ឆ្លើយ តបនឹងបញ្ហាខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា “កាលពីឆ្នាំ ១៩៦២ យើងបាន សុំឲ្យ តុលាការបកស្រាយបញ្ហាព្រំដែន ប៉ុន្តែការ លើកឡើងចុងក្រោយតុលាការបញ្ជាក់ថា តុលាការគ្មានពេល។ ប៉ុន្តែឥឡូវនេះ បញ្ហាដែលយើងលើកឡើង មិនមែនជាបញ្ហាព្រំដែននោះទេ គឺការបកស្រាយ សាលក្រមឆ្នាំ ១៩៦២ ដែលថៃទាមទារដី ៤,៦គីឡូម៉ែត្រក្រឡា ហើយចំពោះយើង ផែនទីឧបសម្ព័ន្ធទី១ គឺតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ជុំវិញប្រាសាទព្រះវិហារ ដែលតុលាការបានកំណត់កាលពីឆ្នាំ ១៩៦២”។ នៅក្នុងការបកស្រាយកាលពីថ្ងៃទី ១៧ខែមេសា ឆ្នាំ ២០១៣ ភាគីថៃ បានព្យាយាមប្រាប់អង្គតុលាការថា រឿងក្ដីនេះ បានចប់ហើយ គឺតុលាការមិនត្រូវបកស្រាយអ្វីទៀតទេ ដោយក្រុមមេធាវីរបស់ភាគីថៃថែមទាំងលើកឡើងទៀតថា សវនាការពេលនេះ ធ្វើឡើងនាំតែខាតពេលឥត ប្រយោជន៍ទៅវិញ។ នៅក្រោយពេលបកស្រាយពេញមួយថ្ងៃ រួចមកគឺភាគីថៃនិយាយដដែលៗ រឿងសាលក្រុមឆ្នាំ ១៩៦២ ព្រោះដឹងថា ខ្លួនកំពុងចាញ់ ប្រៀបនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតថា ក្នុងការបកស្រាយពេញមួយថ្ងៃភាគីថ្ងៃបានលើកឡើងដដែលៗ ហើយនៅថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០១៣ ភាគីកម្ពុជា នឹងបកស្រាយយ៉ាងច្បាស់លាស់ អំពីគោលបំណង នៃការសុំឲ្យតុលាការ បកស្រាយសាលក្រមឆ្នាំ ១៩៦២។ ដោយហេតុថា សម្រាប់ប្រទេសកម្ពុជា សាលក្រមឆ្នាំ ១៩៦២ អាចជាឯកសារ មូលដ្ឋានបថម និងផែនទីឧបសម្ព័ន្ធ១ ដើម្បីកំណត់តំបន់ដែលភាគីថៃត្រូវដកទ័ព ព្រោះតំបន់ព្រះវិហារ កំណត់ដោយផែនទី ឧបសម្ព័ន្ធ១។ ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ទោះបីជាភាគីថៃព្យាយាមបកស្រាយបំពានលើការពិត និងមានមេធាវីដល់ទៅ៥នាក់ សម្រាប់ការពារក្ដីយ៉ាងណាក៏ដោយ ក៏មិនអាចយកប្រៀបលើកម្ពុជាបានដែរ។ កម្ពុជាត្រូវបានតុលាការយុត្តិធម៌ អន្តរជាតិឡាអេ សម្រេចឲ្យឈ្នះក្ដី លើភាគីថៃ តាមរយៈសាលក្រមចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ រួចទៅហើយ ដូច្នេះភាគី ថៃមិនអាចសម្រេចមហិច្ឆតា ក្នុងការដណ្ដើមគ្រប់គ្រងដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទព្រះវិហារ បានឡើយ៕