Google Translate អាចបកប្រែជាភាសាខ្មែរបានហើយ
ក្រោមការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុម Developter ចំណានៗ ទីបំផុត Google Translate មានជាភាសាខ្មែរហើយ ដែលនេះបង្ហាញពីការវិវឌ្ឍន៍ថ្មីមួយទៀតរបស់អក្សរសាស្ត្រខ្មែរ ក្នុងសម័យបច្ចេកវិទ្យាដ៏ជឿនលឿន។នេះ ក៏ដំណឹងល្អមួយ សម្រាប់ភាសាជាតិខ្មែរ ដែលអាចប្រើកម្មវិធីបកប្រែអនឡាញ Google Translate ជាមួយនឹង font ខ្មែរយូនីកូដបាននោះ។
កាន់ តែពិសេស ប្រជាជនខ្មែរឥឡូវនេះ អាចប្រើ Google Translate ជាជំនួយក្នុងការបកប្រែពីភាសានានាទៅភាសាជាតិរបស់ខ្លួនបាន ឬភាសាខ្មែរទៅភាសាដទៃក៏បាន។ អ្នកប្រើប្រាស់អាចបកប្រែយ៉ាងច្រើនភាសានៅលើនោះមានរហូតដល់ទៅ ៦៦ភាសា ដែលខ្មែរយូនីកូដរបស់យើងជាភាសាទី៦៦ អាចបកប្រែបាន។