តា​លក់​ចៅ​ថ្លៃ​ ៨៥០ ​ផោន​ នៅលើ​ Facebook

4/25/2013 0 Comments A+ a-

ប៉ូលិស​ឥណ្ឌា​បាន​និយាយថា តា​ឥណ្ឌា​ម្នាក់​បាន​លក់​ចៅប្រុស​ទើប​កើត​របស់គាត់​នៅលើ​ទំព័រ ​Facebook ទៅ​ឲ្យ​អ្នកទិញ​ម្នាក់ ​ក្នុងតម្លៃ ​៨៥០ ​ផោន ។​

​ប៉ូលិស​បាន​ ចាប់ខ្លួនតា​នេះ និងអ្នក​ជួយ​លក់​ចៅ​របស់គាត់​ម្នាក់ ព្រមទាំងគិលា​នុប​ដ្ឋា​យិ​កា​ចំនួន​ ២​នាក់ ។ បុរស​ម្នាក់​ដែល​បាន​ទិញ​ទារក​ទើប​កើត​នេះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​នៅ​ ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ ។​

នាង Noor ថើបកូនអាយុ១០ថ្ងៃរបស់នាងនិងប៉ូលិសនាំខ្លួនគិលានុប​ដ្ឋា​យិ​កា
​ លោកតា​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ឈ្មោះ Feroze Khan បាន​លួច​យក​ចៅប្រុស​របស់គាត់ ខណៈដែល​កូនស្រី​របស់គាត់​បាន​កំពុង​ដេកលក់​​នៅ​មន្ទីរពេទ្យ​ “Satyam” ក្នុង​ទីក្រុង ​Ludhiana ក្នុង​រដ្ឋ Punjab ប្រ​ទស​ឥណ្ឌា ។ ដោយមាន​ជំនួយ​ពី​បុគ្គលិក​ពេទ្យ​នេះ ​​លោកតា Feroze Khan បាន​នាំយក​ចៅប្រុស​នេះ​ទៅ​ឲ្យ​លោក Amit Kumar ដែលជា​អ្នកទិញ​ទារក​នេះ​ក្នុងតម្លៃ​៧០.០០០​រូពី​(៨៥០​ផោន​)​ បន្ទាប់ពី​បានឃើញ​រូបថត​នៃ​ទារក​ទើប​កើត​នេះ​ដែល​ត្រូវបាន​បញ្ជូនទៅ​អ្នកទិញ ​នេះ​នៅលើ​ទំព័រ​ Facebook ។​

​ប៉ូលិស​បានធ្វើការ​ស៊ើបអង្កេត បន្ទាប់ពី​នាង Noor ដែលជា​កូនស្រី​របស់លោក Feroze Khan បានដាក់​ពាក្យ​ប្តឹង​ប្រឆាំង​គាត់​​ ដោយ​ចោទប្រកាន់​គាត់​ថា​បាន​លួច​យក​កូន​របស់​នាង​ទៅ​លក់​។​

​ក្រុម​ អ្នកស៊ើប​អង្កេត​បាន​និយាយប្រាប់​កាសែត​“ Hindustan Times” របស់​ឥណ្ឌា​ថា ឪពុក​របស់​ស្ត្រី​នេះ បាន​លក់​កូន​នេះ ដោយសារតែ​​នាង​បាន​លែងលះ​ពី​ប្តី​របស់​នាង ហើយ​គាត់​ចង់​ឲ្យ​កូនស្រី​របស់គាត់​រៀបកា​រ​ជាមួយ​បុរស​ផ្សេងទៀត​ជា​លើក​ទី​ ២​ឆាប់ៗ៕ S