ទូរស័ព្ទទំនើប Acer Liquid E2 តម្លៃ $298 ត្រូវបានបញ្ចេញ
Acer
ជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុន
ផលិតកុំព្យូទ័រ ហើយក្រៅពីកុំព្យូទ័រ Acer
ក៏បានផលិតកុំព្យូទ័របន្ទះស្ដើង (tablets) ទូរស័ព្ទទំនើប (smart phones)
និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតផងដែរ ។ ជាក់ស្ដែងកាលពីដើម
ឆ្នាំ២០១៣ កន្លងទៅក្រុមហ៊ុន Acer បានប្រកាសចេញទូរស័ព្ទទំនើប Acer Liquid C1 ដែលមានតម្លៃប្រហែល $340 មួយវិញទៀតកាលពីដើមខែនេះផងដែរ ក្រុមហ៊ុន Acer បានបង្ហាញកុំព្យូទ័របន្ទះស្ដើងម៉ូដែល Iconia A1-810 (7.9-inch) តម្លៃ $259
។ សូមបញ្ជាក់ថាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Acer
ភាគច្រើនគឺស្ថិតក្នុងប្រភេទតម្លៃមធ្យម (Mid-range smartphone)
ដើម្បីពង្រីកនូវខ្សែស្រឡាយ Acer Liquid
ឲ្យមានជម្រើសច្រើននិងអភិវឌ្ឍតាមសម័យកាលនោះ ពេលនេះក្រុមហ៊ុន
Acer បានប្រកាសចេញ Acer Liquid E2
ដែលមកជាមួយនឹងលក្ខណសម្បត្តិបច្ចេកទេសដូចខាងក្រោម៖
- អេក្រង់ទំហំ 4.5-inch
- បច្ចេកវិទ្យាអេក្រង់ IPS qHD
- CPU Quad-core 1.2GHz
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card)
- កាមេរ៉ាមុខទំហំ 2 MP និងកាមេរ៉ាក្រោយទំហំ 8 MP
- ស៊ីមពីរ (Dual-SIM)
- ដំណើរការដោយ Android OS (មិនដឹងថាកំណែមួយណានោះទេ) បើតាមការប៉ាន់ស្មានគឺ Android 4.1.2 Jelly Bean
- ថាមពលថ្ម 2,000mAh
បញ្ជាក់៖ ក្រុមហ៊ុន Acer
នឹងចាប់ផ្ដើមចេញលក់ Acer Liquid E2 នៅពាក់កណ្ដាលខែឧសភា ខាងមុខនេះ
ដោយលក់ក្នុងតម្លៃប្រហែល $298 (ទីផ្សារអឺរ៉ុប)
សម្រាប់ទីផ្សារកម្ពុជាសូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទ
នានាក្នុងរាជធានីភ្នំពេញ ៕

