សុគន្ធនីសា វិលពីបារាំងវិញ ជាមួយមន្ទិលសង្ស័យ

4/17/2013 0 Comments A+ a-

ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាតរបស់ផលិតកម្មថោន ក្រោយពីបានវេចបង្វេចទៅបារាំងតាំងពីចុងខែកុម្ភៈ និងបានដឹកដៃ លោក ណុប បាយ៉ារិទ្ធ ជាដៃគូដ៏ស័ក្តិសមតាំង ពីនៅផលិតកម្មចាស់ ទៅសម្ដែងរួមគ្នាជូនបងប្អូនទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅទីនោះ បានធ្វើ ដំណើរ ត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដើយបានពាំនាំនូវ ភាពជោគជ័យគួរជាទីមោទន។  បើទោះបីនាងបាន ចាកចេញពីផលិតកម្មនេះ ជិតពីរឆ្នាំ ហើយក្ដី ក៏នាងនៅតែមានការរាប់អាន ជាមួយមិត្តភក្តិចាស់ ៗ  ដូចជាលោករិនសាវ៉េត លោក ណុប បាយ៉ារិទ្ធ និងជាពិសេស ជាមួយលោកឆន សុវណ្ណរាជ ដែលនាងគ្រាន់តែឆ្លៀតមកស្រុកខ្មែរ មិនបានប៉ុន្មានថ្ងៃផង សុគន្ធ នីសា   ក៏រត់ទៅថតម៉ូដសំលៀក បំពាក់ឲ្យ ហាង របស់ឆន សុវណ្ណរាជហើយទោះជានាងហត់ចង់ដាច់ខ្យល់ដោយសារប្រឹង សម្រុកធ្វើការក្នុងស្រុកមុនចាកចេញទៅបារាំងក៏ដោយ  ។
ទស្សនិកជនក្នុងស្រុកជាច្រើន ដែលគាំទ្រសុគន្ធ នីសា   ពិតជាមានចំងល់ថាហេតុអ្វីបានជានាងប្រឹងប្រែងក្នុងការច្រៀងនៅក្រៅ ប្រទេសគ្មាន ពេលសម្រាកយ៉ាងនេះ?ពោល គឺដោយសារតែនាងកំពុងតែប្រឹងប្រែងរកប្រាក់ដើម្បីទិញវិឡាថ្មី ម្យ៉ាងក៏ដោយសារទីផ្សារ ក្នុងស្រុករបស់នាង ត្រូវ បានគេឆក់ដណ្ដើមយកអស់បាត់ទៅហើយសូម្បី តែការផ្សព្វផ្សាយផលិតផលសាំស៊ុង ក៏ត្រូវចែករំលែកជាមួយនឹង ឱកសុគន្ធកញ្ញាដែរ ។  ម្យ៉ាង តាំងពីចូលផលិតកម្មថ្មីមក នាងបានប្ដូរអត្តចរិក ក្នុងបទចម្រៀង ដែលខុសពីមុនដាច់ស្រឡះ ដែលកាលពីជ្រកក្នុងផលិតកម្មចាស់ មើលទៅ នាង ជានារី សុភាពគួរឲ្យស្រលាញ់ ពិសេសទឹកដមសំឡេងត្រូវបានគេកោតសរសើរថា  ច្រៀងបញ្ចូលមនោសញ្ចេតនាបានល្អជាង ក្នុងផលិតកម្មថ្មី ។
បន្ទាប់ពីចាកចេញពីមាតុប្រទេស អស់រយៈពេលមួយខែកន្លះមកស្រីស្អាត សុគន្ធ នីសា បានត្រឡប់មកជាមួយជោគជ័យយ៉ាង ត្រចះត្រចង់ក៏ដូច ជាមន្ទិលសង្ស័យជាច្រើន ខណៈដែលមហាជនខ្លះនិយាយថា ហេតុអ្វីក៏នាងត្រឡប់មកនៅ ថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំទៅវិញ ? ព្រោះនៅពេល ចូលឆ្នាំថ្មី បើនៅក្រៅប្រទេស រកលុយបានច្រើនជាងពេលធម្មតា ឬក៏ការសម្ដែងរបស់នាងមិនជោគជ័យ ?  ម្យ៉ាងបើនាងមកដល់កម្ពុជាថ្ងៃ ចុងក្រោយនេះ ក៏មិនមានប្រយោជន៍អីដែរ ព្រោះនាងមិនបានសម្ដែង នៅស្ថានីយទូរទស្សន៍នានា ដដែលហ្នឹង ។
ក្នុងថ្ងៃដែល  សុគន្ធ នីសា ត្រឡប់មកវិញនេះ គេសង្កេតឃើញថា មានអ្នកគាំទ្ររបស់នាងពីរ បី នាក់ ប៉ុណ្ណោះ ដែលបានទៅទទួលដល់ ព្រលាន យន្តហោះអន្តរជាតិ ពោធិចិនតុង ពុំឃើញមានវត្តមានបុរស ដែលល្បីថាគូស្នេហ៍ថ្មីមកទទួលនាងនោះទេ ហើយវត្តមានមកដល់កម្ពុជា លើកនេះ ហាក់សោះកក្រោះមិនដូចកាលដែលនាង នៅជុំគ្នាជាមួយលោកសុខ ជំនោរ ដែលគ្រាន់តែនាងចុះពីយន្តហោះ ពីអាមេរិកភ្លាម ក៏មាន អ្នកសារព័ត៌ មានចោមរោមថត ដើម្បីផ្សព្វផ្សាយពីការសម្ដែងនៅបរទេស និងអំពីរកាងារថ្មីៗ របស់នាងយ៉ាងច្រើនកុះករ ។ តែតាំងពីនាង ផ្ដាច់ស្នេហ៍ពី កវីអភ័ព្វស្នេហ៍ សុខ ជំនោរ មកសុគន្ធ នីសា   ក៏ផ្ដាច់ទំនាក់ទំនងជាបណ្ដាញសារព័ត៌មាន ដែលនាងភ្លេចថា បណ្តាញសារព័ត៌មាននេះ ក៏មានចំណែក ក្នុងប្រជាប្រិយភាពរបស់នាងដែរ ៕
Photo by LookingTODAy

Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy