បក្សីដាយណូស័រ គឺជាអ្នកប្រមាញ់ដ៏អស្ចារ្យ

4/23/2013 0 Comments A+ a-


ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកាណាដា បាននិយាយថា ឌីណូស័រចេះហោះ ដែលត្រូវបានចាត់ទុកថាជា Microraptor គឺជាអ្នកប្រមាញ់ផ្លូវអាកាស ដ៏អស្ចារ្យមួយ ដែលអាចឆក់យកត្រី ពីក្នុងទឹកបានយ៉ាងងាយ ដូចជាពពួកបក្សី នាសម័យបច្ចុប្បន្នដែរ។  
ក្រុមអ្នកវិទ្យាសាស្ថ្របាននិយាយថា ភស្តុតាងថ្មីដែលបង្ហាញអំពី សមត្ថភាពនៃការប្រមាញ់ របស់បក្សីដាយណូស័រ ត្រូវបានបង្ហាញឲ្យឃើញដោយសារ សំណល់ហ្វូស៊ីលដាយណូស័រ នៅក្នុងប្រទេសចិន។
លោក Scott Persons ដែលជានិសិត្សខាងផ្នែក សំណល់ហ្វូស៊ីល បាននិយាយថាៈ   "ពួកយើងពិតជា សំណាង ខ្លាំងណាស់ ដែលប្រភេទសត្វរំពា (សត្វកាចស៊ីសត្វដទៃជាអាហារ) នេះ ត្រូវបានរកឃើញ នៅក្នុងកំអែភ្នំភ្លើង ចំណែកឯពោះរបស់វាត្រូវ បានផ្ទុកទៅដោយត្រីជាច្រើនក្បាល ដែលនេះផ្តល់លក្ខណៈ ងាយស្រួលក្នុងការ ធ្វើសេចក្តីសន្និដ្ឋាន "។
រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវខាងសំណល់ហ្វូស៊ីល បានជឿជាក់ថា បក្សីដាយណួស័រនេះ មានលក្ខណៈដូចជាសត្វ ស្ទាំងដែរ ដោយវារស់នៅលើដើមឈើ ដែលជាកន្លែងដែលពួកវាអាចចាប់ ចំណីអាហារ បានច្រើនដែលនៅក្នុងនោះរួមមានពពួកបក្សីតូចៗ និង សត្វពាហណៈ៕