វ៉ាង ស្រីណូ កៀកកើយជាមួយ​ប្រុសក្មេង សង្ស័យ​ម្ចាស់ស្នេហ៍​នៅអាមេរិក

4/23/2013 0 Comments A+ a-

ភ្នំពេញ៖ បច្ចុប្បន្នមហាជន និងអ្នកតាមដាន សង្គមសិល្បៈខ្មែរជាច្រើន មើលឃើញថា តារាសម្តែងចូល ចិត្តសម្ញែង ដើមទ្រូងសិចស៊ីកញ្ញា វ៉ាង ស្រីណូ ហាក់មិនសូវឃើញ បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ និងចូលរួមនៅក្នុងកម្មវិធី ផ្សេងៗប៉ុន្មានឡើយ ជាពិសេសការសម្ដែង ក្នុងខ្សែភាពយន្ត។
មួយរយៈចុងក្រោយនេះ តារាសម្តែងដែលធ្លាប់ ពើប ប្រទះរឿងអាស្រូវច្រើន កាលពីពេលកន្លង ទៅ កញ្ញា វ៉ាង ស្រីណូ ហាក់មិនសូវទទួលរង ព្យុះព័ត៌មាន បោកបក់មកលើនាង ច្រើនប៉ុន្មាន ឡើយ ពោលគឺនៅតាមបណ្តាសារព័ត៌មាន ក្នុងស្រុកហាក់ដូចជាស្ងាត់ជ្រងំតែម្តង ចាប់ តាំងពីនាងក្លាយជាម្ចាស់ហាងសាឡន និងកែ សម្ផស្ស នៅម្ដុំវត្តសន្សំកុសល រួចមក ។
ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗតារាសម្តែង វ៉ាង ស្រីណូ ទទួលបានប្រជាប្រិយភាព ឡើងវិញបន្តិច ខណៈមានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយពីនាង នូវទឹកចិត្តសប្បុរសធម៌ របស់នាង ក្នុងការឧបត្ថម្ភក្តារមឈូសជូន ទៅសពជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាច រនៅលើ ស្ពានគីហ្សូណា បណ្តាលឲ្យស្លាប់បីនាក់ កាលពីពាក់កណ្តាលខែមិនា កន្លងទៅ ។
ពេលនោះ កញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជនទូទៅកោតសរសើរ ពេញៗមាត់គ្រប់ៗ គ្នាចំពោះទឹកចិត្ត សប្បុរសធម៌ និង ចេះចែករំលែកទុក្ខសោករបស់នាង ។ តារាសម្តែងដើមទ្រូងសិចស៊ី ទ្រលុកទ្រលន់ មូលក្បំ កញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជន មួយចំនួនដឹងថា នាងបានបាត់មុខពី ពិភពសិល្បៈមួយរយៈធំ ដោយសារតែនាងជាប់ដៃ ប្រមូលប្រាក់ពីជំនួញ ផ្ទាល់ខ្លួន គឺហាង Fashion សាឡន របស់នាង ។
បើទោះបីជាតារាសម្តែងសាច់ស សម្បូរមន្តស្នេហ៍ វ៉ាង ស្រីណូ មិនសូវបង្ហាញមុខនៅលើ កញ្ចក់ទូរទស្សន៍ ឬតាមកម្មវិធីនានាក៏ដោយ ប៉ុន្តែជុំវិញពីរឿងជីវិត ឯកជនរបស់នាង ត្រូវបានមហាជនតាមដាន និងចាប់ អារម្មណ៍ជានិច្ច ។ ថ្មីៗនេះមហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្រីស្រស់ វ៉ាង ស្រីណូ ខណៈបាន បង្ហោះរូបភាព កៀកកើយគ្នាយ៉ាងផ្អែមល្ហែមជាច្រើន ជាមួយប្រុសក្មេងម្នាក់ នៅលើបណ្តាញ សង្គម ហ្វេសប៊ុក ដ៏ពេញនិយមរបស់នាង សម្ញែងឲ្យមិត្តភក្តិបានឃើញ។
បន្ទាប់ពីតារាសម្តែងធ្លាប់ល្បីឈ្មោះ វ៉ាង ស្រីណូ បានបង្ហោះរូបភាពកៀកកើយ ឲ្យមហាជនបានឃើញ រួចមក នាងបានស្ថិតក្នុងការមន្ទិលសង្ស័យ របស់មហាជន ព្រោះថា កាលពីពេលកន្លងទៅ កញ្ញា វ៉ាង ស្រីណូ ត្រូវបានបណ្តាញសារព័ត៌មានមួយចំនួនចុះ ផ្សាយថានាង មានទំនាក់ទំនងស្នេហា ជាមួយបុរស វ័យក្មេង មិនសូវសម្បូរទ្រព្យ និងជានិសិត្សម្នាក់នៅសហរដ្ឋអាមេរិក ។
ដូច្នេះការសម្ញែងរូបភាពកៀកកើយរបស់ វ៉ាង ស្រីណូ និងប្រុសក្មេងម្នាក់នោះ ត្រូវគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង ។ចំពោះការសង្ស័យរបស់មហាជន ក៏ដូចជាអ្នក ដែលនិយម ប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលបានឃើញរូបនេះ ហើយគិតថាជាប្រុសស្នេហ៍របស់ កញ្ញា វ៉ាង ស្រីណូ គឺពិតជាខុសទាំងស្រុង ព្រោះនៅលើ ហ្វេសប៊ុក របស់នាងដែលបាន បង្ហោះរូបភាពនោះ វ៉ាង ស្រីណូ បានសរសេរថា បុរសម្នាក់ដែលថតកៀកកើយ ជាមួយគ្នានោះ គឺជាប្អូនប្រុសរបស់នាងតែប៉ុណ្ណោះ ៕ដោយ៖ lookingTODAY