ចិន​ស្នើអោយ​កូរ៉េខាងជើង​ធានា​សុវត្ថិភាព​ជនជាតិ​របស់ខ្លួន​

4/07/2013 0 Comments A+ a-

ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ភាព​តានតឹង​នៅ​ឧបទ្វីប ​កូរ៉េ តែ​បាន​និយាយ​ថា​ស្ថានទូត​របស់ខ្លួន​នៅ​​ក្រុង​ព្យុងយ៉ាង​នៅ​បើក​ធម្មតា​និង ​បាន​ស្នើ​អោយ​អាជ្ញាធរ​ធានា​សុវត្ថិភាព​របស់​អ្នក​ការទូត​និង​ពលរដ្ឋ​របស់​ ខ្លួន​។​

អ្នកការទូត​មួយក្រុម​ចេញដំណើរ​ពី​រដ្ឋធានី​ព្យុង​យ៉ាង​របស់​កូរ៉េខាងជើង​បន្ទាប់ពី​មាន​ការព្រមាន​អោយ​ចាកចេញ​
​ កូរ៉េខាងជើង ដែល​ខឹង​នឹង​ទណ្ឌកម្ម​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការព្រមាន​រន្ថើន​ឡើង​អំពី​សង្គ្រាម​ដែល​នឹង​ផ្ទុះ​ក្នុង​​ពេល​ ឆាប់ៗ​ជាមួយ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​។​

​កាលពី​ថ្ងៃ​សុក្រ​ខ្លួន ​បាន​ប្រាប់​ពួក​អ្នកការទូត​អោយ​ពិចារណា​ចាកចេញ​ពី​ក្រុង​ព្យុងយ៉ាង​ពីព្រោះ ​តែ​ភាព​តានតឹង​ចេះតែ​កើនឡើង តែ​​បណ្តា​បេសកកម្ម​អ្នកការទូត​ទំនង​ជា​យល់ឃើញថា​ការអំពាវនាវ​នេះ​វា​ជា​ការ ​បំពង​សម្លេង​ច្រើន​ជាង​និង​សំរេច​បន្ត​ស្ថិតនៅ​តទៅ​​ទៀត​។​

​ប្រឈម​ សភាពការណ៍​ដូច្នេះ​ ​អាមេរិក​ដែល​ចង់​បញ្ចៀស​អំពើ​បង្ករឿង​ពី​កូរ៉េខាងជើង​  ​កាលពី​ថ្ងៃ​សៅរ៍​បាន​ពន្យារ​ការសាកល្បង​កាំ​ជ្រួច​​ចម្ងាយ​ឆ្ងាយ​មួយ​នៅ​ រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​ចិន​ជា​ខ្នងបង្អែក​ខាង​ការទូត​និង​ហិរញ្ញ​ វត្ថុ​ដ៏​ធំ​តែ​មួយគត់​របស់​កូរ៉េខាងជើង តែ​សេចក្តីថ្លែងការណ៍​ផ្លូវការ​បាន​ឆ្លុះបញ្ចាំង​អំពី​កំរិត​នៃ​​ការបាត់បង់ ​ភាព​អត់ធ្មត់​ចំពោះ​អំពើ​នៃ​រដ្ឋអំណាច​ក្រោម​ការដឹកនាំ​របស់​គីម ជុង​អ៊ុន វ័យ​៣០​ឆ្នាំ​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​ក្នុង​ សេចក្តីថ្លែងការណ៍​ថា​"​ពេលបច្ចុប្បន្ន ភាព​តានតឹង​ចេះតែ​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ និង​ចិន​សម្តែង​ការព្រួយបារម្ភ​ពន់ពេក​អំពី​វា​។​រដ្ឋាភិបាល​ចិន​បាន​ស្នើ​ អោយ​ភាគី​កូរ៉េខាងជើង​ធានា​សុ​វត្ថ​ភាព​របស់​អ្នកការទូត​ចិន​នៅ​កូរ៉េ​​ ខាងជើង ដោយ​អនុ​លោក​តាម​អនុសញ្ញា​ក្រុង​វី​យែន​និង​ច្បាប់​ព្រមទាំង​បទដ្ឋាន​ អន្តរជាតិ​"​។​

​ក្នុងពេល​ជាមួយគ្នា​ស្ថានទូត​ចិន​បាន​និយាយថា ខ្លួន​បើក​ដំណើរការ​ធម្មតា​នៅ​ព្យុង​យ៉ាង​។​ចិន​នឹង​ការពារ​សិទ្ធិ​ ស្របច្បាប់​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ចិន​រួមទាំង​អង្គការ​ដែល​វិនិយោគ​​ ដោយ​ចិន​នៅ​កូរ៉េ​ខាងជើង​"​។​

​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ ថ្ងៃ​សៅរ៍​ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស វ៉ាង យី បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​"​មិន​អនុញ្ញាត​អោយ​មាន​ការបង្ក​បញ្ហា​នៅ​ មាត់ទ្វារ​របស់​ចិន​ទេ​"​។​

​ចំណែក​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ក្នុងពេល​ថ្លែង​ក្នុង​វេទិកា​មួយ​កាលពី​ថ្ងៃអាទិត្យ​ ​ទំនងជា​ចង់​និយាយ​ សំដៅ​ភាព​តានតឹង​​នេះ នៅ​ពេល​លោក​បាន​និយាយថា​"​គ្មាន​ប្រទេស​ណា​នឹង​អនុញ្ញាត​អោយ​គ្រវែង​តំបន់​ មួ​យ​និង​អាច​ថា​ពិភពលោក​ផង​ចូល​ក្នុង​ភាព​​វឹកវរ​សំរាប់តែ​ផល​ប្រយោជន៍​ សួនតួ​នោះទេ​"​។​

​លោក​បាន​និយាយ​នៅ​កោះ​ហៃ​ណាន​ភាគខាងត្បូង​ថា​"​ ស្ថិរភាព​នៅ​អាស៊ី​ឥឡូវ​ជួប​ការ​ប្រឈម​ថ្មី នៅពេល​បញ្ហា​ក្តៅ​ចេះ​តែ​ផុ​សឡើង​​និង​ការ​គំរាម​ទាំង​ជា​ប្រពៃណី​និង​មិន​ ប្រពៃណី​នៅ​តែ​មាន​"​។​

​ទូរទស្សន៍​កូរ៉េ​ខាងជើង​បាន​ផ្តល់​ភស្តុតាង ​តិចតួច​អំពី​ភាព​តានតឹង​នៅក្នុង​រដ្ឋ​អាថ៌កំបាំង​នេះ​កាលពី​ថ្ងៃអាទិត្យ ដោយ​រូបភាព​ព័ត៌មាន​​បង្ហាញ​តែ​រូប​ចាស់​ស្តីលោក​គីម​ចុះ​ពិនិត្យ​កងឯកភាព​ ទ័ព​និង​អ្វីៗ​ទៀត​ទាក់ទង​នឹង​ពួក​មេដឹកនាំ​ប្រទេស​។​

​នៅ​រដ្ឋធានី​ សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​ក៏​មិន​មាន​សញ្ញា​បង្ហាញ​ពី​ភាព​តានតឹង​អ្វី​ ដែរ ដោយ​អ្នកក្រុង​មិន​ខ្វល់​នឹង​អាកាសធាតុ​ត្រជាក់​​នៃ​និទាឃ​រដូវ​ដោយ​នាំគ្នា ​ដើរ​ពេញ​មជ្ឈមណ្ឌល​ក្រុង​។​

គីម​ ​ជុង​អ៊ុន​ ​គឺជា​សមាជិក​ទី​៣​នៃ ​គ្រួសារ​ស្នង​តំណែង​ត​ពូជ​របស់​គាត់​នៅ​កូរ៉េ​ខាងជើង​។​លោក​បាន​ចូល​កាន់​ អំណាច​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១​បន្ទាប់​ពី​ការស្លាប់​របស់​ឪពុក​ ​លោក​គីម​ ​ ជុងអ៊ីល​ដែល​ធ្វើការ​ប្រឈមមុខ​ជាមួយ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​ពេញ​រយៈពេល ​កាន់អំណាច​១៧​ឆ្នាំ​របស់​លោក​។​

​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​សារព័ត៌មាន​ITAR-TASS​របស់​រុស្ស៊ី​បាន​ស្រង់​សម្តី​ប្រភព​ ការទូត​អង់គ្លេស​ដែល​បាន​និយាយ​ថា​កូរ៉េ​​ខាងជើង​ជឿ​ថា​សភាពការណ៍​នឹង​មាន​ ស្ថិរភាព​ប្រសិន​វិញ​បើ​ប្រធានាធិបតី​អាមេរិក​ទូរស័ព្ទ​មករក​លោក​គីម​។​

Tass និយាយទៀតថា​"​កូរ៉េខាងជើង​កំពុង​រង់ចាំ​ការហៅ​ទូរស័ព្ទ​នោះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​"៕