វាយ​ថៅកែ​អេតចាយស្លាប់ ប្លន់​យក​ប្រាក់​រាប់ពាន់​ដុល្លារ​

4/07/2013 0 Comments A+ a-

ភ្នំពេញ: ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​ចូល​ទៅ​ផ្ទះ​ថៅកែ​អេតចាយ​បន្លំ​ធ្វើ​ជា​ទិញ​ អេតចាយ ឃើញ​ឱកាសល្អ​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​មាន​តំលៃ និង​លុយ​អស់​រាប់ពាន់​ដុល្លារ ខណៈ​បុរសរងគ្រោះ​នៅ​តែ​ម្នាក់ឯង រួច​ជនរងគ្រោះ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​២១១ ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ប៉ូលិស​ឲ្យដឹងថា ​ជនរងគ្រោះ​មានឈ្មោះ​ជា ទង អាយុ​៧០​ឆ្នាំ ជា​ថៅកែ​អេតចាយ ស្នាក់នៅ​ ផ្ទះ​កើតហេតុ​ខាងលើ​។​

​ សាក្សី​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនសង្ស័យ​មាន​គ្នា ៣​នាក់ ចូល​ទៅ​បន្លំ​ធ្វើ​ជា​ទិញ​អេតចាយ រួច​ក៏​ធ្វើ​សកម្មភាព​ដោយ​យក​ដែក​វាយ​មកលើ​ជនរងគ្រោះ​តែម្ដង បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ជនសង្ស័យ​ក៏​ប្រមូល​យក​ទ្រព្យសម្បត្តិ​នៅក្នុង​ទូ​រត់គេចខ្លួន​ បាត់ស្រមោល ទើប​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕​