បញ្ជូនខ្លួន អ្នកចែកចាយ​ គ្រឿងញៀន ដែលចាប់បាន នៅរោងចក្រ វីងស្ដារ ទៅ តុលាការ

4/22/2013 0 Comments A+ a-

កំពង់ស្ពឺ ៖ ជនសង្ស័យ ៦នាក់ ដែលជាប់ ពាក់ព័ន្ធនឹងសកម្មភាព ចែកចាយ និងប្រើ ប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បញ្ជូនខ្លួនទៅ កាន់សាលាដំបូង ខេត្ដ កាលពីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ក្រោយពី ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅ រោងចក្រ វីងស្ដារ ស្ថិតនៅគីឡូម៉ែត្រលេខ ៤៩ ក្នុងភូមិអង្គសុធា ឃុំមហាឫស្សី ស្រុក គងពិសី ខេត្ដកំពង់ស្ពឺ ។
អធិការនគរបាល ស្រុកគងពិសីលោក ខែម ប៉ាន់ណារ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៣ ថា ជន សង្ស័យទាំង ៦នាក់ មានអាយុ ២៦ឆ្នាំចុះ ក្រោម ត្រូវបានសមត្ថកិច្ចរបស់លោកឃាត់ ខ្លួន កាលពីយប់ថ្ងៃទី២១ ខែមេសា នៅ រោងចក្រវីងស្ដារ រួចហើយនៅរសៀលថ្ងៃ ដដែល បានបញ្ជូនខ្លួនទៅកាន់តុលាការ ។
អធិការនគរបាលរូបនេះបានបន្ដថា ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចរបស់ លោក បានដកហូតថ្នាំញៀនប្រភេទម៉ាទឹក កក ចំនួនមួយកញ្ចប់ ។ បើតាមលោក ខែម ប៉ាន់ណារ៉ា មុនដំបូងឡើយ ជនសង្ស័យទាំង នេះ មិនបានសារភាព និងចោទប្រកាន់ថា សន្ដិសុខនៃរោងចក្រ បង្ខំឱ្យពួកគេប្រើ ប្រាស់ ប៉ុន្ដែ ក្រោយពីពិនិត្យទឹកនោមហើយ ពួក គេទាំង៦នាក់ ក៏បានសារភាព ចំពោះការ ប្រើប្រាស់ថ្នាំញៀនខាងលើនេះ ។
យ៉ាងណាក៏ដោយ នៅពេលជនសង្ស័យ ទាំង ៦នាក់ បានបញ្ជូនខ្លួនទៅដល់សាលា ដំបូង ខេត្ដកំពង់ស្ពឺរួចហើយ គេសង្កេត ឃើញមានក្រុមគ្រួសារ ឪពុក-ម្ដាយ និង អាណាព្យាបាលរបស់ពួកគេជាច្រើននាក់ ទៅកាន់តុលាការ ហើយប្រភពព័ត៌មានពី មន្ដ្រីតុលាការមួយរូប បានលួចបង្ហើបថា ជនសង្ស័យទាំងនេះអាចនឹងត្រូវដោះលែង ឱ្យមានសេរីភាពឡើងវិញ ។ ប៉ុន្ដែ ចំពោះ បញ្ហានេះ ដើមអម្ពិល មិនទាន់អាចស្វែងរក ការបកស្រាយ ណាមួយ  ពីមន្ដ្រីតុលាការ នោះឡើយ ៕