ឃាត់ខ្លួន ប្តី-ប្រពន្ធ ជនជាតិ វៀតណាម និងថ្នាំញៀន ១៧ កញ្ចប់តូច

4/22/2013 0 Comments A+ a-

ភ្នំពេញ : ក្នុងប្រតិបត្តិការ ចុះធ្វើរដ្ឋបាល ក្នុងភូមិសាស្រ្ត របស់ខ្លួន កម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ ២ បានឃាត់ខ្លួន ប្តី-ប្រពន្ធ ជនជាតិវៀតណាម  ២ នាក់ ពីបទចែកចាយថ្នាំញៀន ហើយក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូត ថ្នាំញៀន ក្រាមពណ៌សចំនួន១៧កញ្ចប់តូច ដុំម្សៅស រុំក្រដាស អាលុយមីញ៉ូម ៦គ្រាប់ និងជញ្ជីងថ្លឹងចំនួន២ ។
នាយនគរបាលប៉ុស្តិ៍ច្បារ អំពៅ២ ខណ្ឌមានជ័យ លោក ទេព បូរ៉ា បាននិយាយថា ការឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ប្តី-ប្រពន្ធខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១ និង៤០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួល របស់ពួកគេ តាមបណ្តោយផ្លូវ លេខ៣៥៧ ភូមិកណ្តាល សង្កាត់ចកបារអំពៅទី២ ខណ្ឌមានជ័យ ។ បើតាមលោកមេប៉ុស្តិ៍ ជនសង្ស័យជាប្តី មានឈ្មោះ ង្វៀង យុំាងវឹក អាយុ ៣៨ឆ្នាំ មុខរបរ ជាកម្មករសំណង់ និងប្រពន្ធ ឈ្មោះ ង្វៀង ធីហុង អាយុ ២៩ ឆ្នាំ មុខរបរនៅផ្ទះ ។
លោក ទេព បូរ៉ា បានបន្តថា ក្រោយការឃាត់ខ្លួន និងរឹបអូសវត្ថុតាងខាងលើ ជនសង្ស័យទាំង ២ នាក់ ត្រូវបានឃុំខ្លូន និងសាកសួរ ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕ដោយដើមអម្ពិល