ឪពុក​និង​កូន​ច្នៃ​​មនុស្សយន្ត Transformer លក់​បាន​​រាប់​ម៉ឺុនដុល្លារ​

3/16/2015 0 Comments A+ a-

កសិករ​ឪពុក​និង​កូន​ជា​ជនជាតិ​ចិន​ពីរ​ នាក់​បាន​ប្រមូល​គ្រឿង​ដែក​ឡាន​ចាស់​ៗ មក​ផលិត​ជា​មនុស្ស​យន្ត​លំនាំ​រឿង Transformer យក្ស​ចំនួន​ពីរ​ ហើយ​​មនុស្ស​យន្ត​មួយ​​លក់​បាន​ប្រាក់​រហូត​ដល់​ទៅ​ជាង​១៦ម៉ឺន​​ដុល្លារ។

26AAAA2C00000578-0-image-a-29_1426424933820

លោក Yu Zhilin ជា​​ឪពុក​​​និង​កូន​ប្រុស​ឈ្មោះ Yu Lingyun បាន​ចាប់​ផ្តើម​បង្កើត​មនុស្ស​យន្ត​លំនាំ​រឿង Transformer នេះ​នៅ​ក្នុង​ឆ្នាំ ២០០៧។ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ លោក Zhilin ចាប់​ផ្តើម​ផលិត​មនុស្ស​យន្ត​ស្រដៀង​តួអង្គ ​Optimus Prime និង​ Bumblebee ​​នេះ​ គឺ​ដោយ​សារ​យល់​ថា ​វា​នឹង​ផ្ដល់​ប្រយោជន៍​ដ៏​ធំ​សម្រាប់​លោក​ ហើយ​ម្យ៉ាង​ទៀត​ភាពយន្ត​ Transformer នៅ​ចិន​ ​ពិត​ជា​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង។
​​​​​​​
ពិត​ដូច​ការរំពឹង​​ទុក​របស់​កសិករ​ឪពុក​និង​កូន​ពីរ​នាក់​នេះ​មែន ព្រោះ​ថា​ពួក​គេ​អាច​លក់​មនុស្ស​យន្ត​មួយ​ក្នុង​ចំណោម​មនុស្ស​យន្ត​ទាំង​ពីរ ​ ដែល​ពួក​គេ​បាន​ផលិត​ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ១៦ម៉ឺុន​​ដុល្លារ (£110,000) កាល​ពី​ពេល​ថ្មីៗ​នេះ។ ​​​​​

កាល​​ពី​ឆ្នាំ​កន្លង​ទៅ​ក៏​មាន​កសិករ​​ចិន​មួយ​ក្រុម​ ដែល​រស់នៅ​ភូមិ​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​ Shandong ប្រទេស​ចិន​ ក៏​បាន​ផលិត​មនុស្ស​យន្ត​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​លក់​បាន​​ក្នុង​ទឹក​ប្រាក់ ១៦ ០០០ ដុល្លារ (£11,000)៕ ​

26AAA99B00000578-0-image-a-44_1426426476803

26AAABB000000578-0-image-a-49_1426426518716

26AABB0A00000578-0-image-a-51_1426426537672

26AABC7200000578-0-image-a-38_1426426429141

26AABCF600000578-0-image-a-32_1426426018243



ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail