គេហទំព័រដែលមានអ្នក search ច្រើនជាងគេនៅអាមេរិក គឺ Facebook មិនមែន Google ទេ!
សេវាកម្មស្វែងរុករក Google Search ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់មនុស្សគ្រប់រូបពិសេសសម្រាប់សិស្ស និស្សិត សាស្ត្រាចារ្យ ក៏ដូចជាអ្នកវិទ្យាសាស្ត្រងាយស្រួលប្រើសម្រាប់ការសិក្សា និងស្រាវជ្រាវឯកសារដែលបានតម្កល់នៅលើគេហទំព័រជាង ១,២៣ពាន់លាន (យោងតាម internetlivestats គិតត្រឹមខែមីនា ឆ្នាំ២០១៥)។
វិធីស្ដាស្រ្ត ៥យ៉ាង អាចជួយឲ្យប្រពន្ធនៅតែស្រស់ស្អាតសម្រាប់ស្វាមី
យោងតាមរបាយការណ៍ចេញដោយ Google Trends ស្ដីអំពីប្រជាប្រិយភាពនៃគេហទំព័រដែលមានអ្នកស្វែងរក (search) នៅលើ Google ច្រើនបំផុត នៅសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០១៤ ឱ្យដឹងថា Facebook បានជាប់ជាគេហទំព័រដែលមានការស្វែងរក (search) ច្រើនបំផុតឈរលេខរៀងពីលើ Google។
បើប្រៀបធៀបជាអត្រាខុសគ្នានៃការស្វែងរក (search) របស់បណ្ដាគេហទំព័រល្បីៗ ក្នុងនោះ Facebook ត្រូវបានប្រជាជនអាមេរិកស្វែងរក (search) ចំនួន ១០០ដង ប្រៀបធៀបនឹង Google ដែលមានគេស្វែងរក ៨០ដង។ នេះគឺមានន័យថា Google ជាប់ជាគេហទំព័រលេខ២ ដែលមានការស្វែងរកច្រើនបំផុតបន្ទាប់ពី Facebook។
ក្នុងនោះបណ្ដាញចែករំលែកវីដេអូ Youtube បានជាប់ចំណាត់ថ្នាក់លេខ ៤ ហើយគេហទំព័រ Porn ជាប់ចំណាត់ថ្នាក់លេខ៦ និង Sex ជាប់លេខ ១០។ រីឯគេហទំព័រ Yahoo ជាប់លេខ៨, Amazon លេខ១១ ហើយ Game ចំណាត់ថ្នាក់លេខ១២៕
ប្រិយមិត្តយល់យ៉ាងណាបើ iPhone 6S និង 6S Plus មានពណ៌ថ្មីមួយពណ៌ទៀត គឺស៊ីជម្ពូ?
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ businessinsider