អ្នកគ្រប់គ្រងល្អចូលចិត្តនិយាយពាក្យទាំង ១០ ឃ្លានេះទៅកាន់ក្រុមការងាររៀងរាល់ថ្ងៃចន្ទ
១) “ការងាររបស់យើងយ៉ាងម៉េចហើយ?”
នៅពេលដែលសមាជិកក្រុមការងារណាមួយមិនទាន់បានត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់សបា្តហ៍ថ្មី ហើយបានស្តាប់ឮពាក្យមួយឃ្លានេះចេញពីមាត់របស់អ្នកគ្រប់គ្រងរបស់ខ្លួនច្បាស់ជាមានអារម្មណ៍ភ័យខ្លាចតិចតួចនៅក្នុងចិត្ត។យ៉ាងណាមិញ សូមកុំបារម្ភពេកអី ព្រោះថាអ្នកគ្រប់គ្រងល្អនឹងរីករាយក្នុងការជួយជ្រោមជ្រែងអ្នកបើកទំព័រការងារថ្មីនៅក្នុងសបា្តហ៍នេះ។

២) “នេះជាការងារដែលយើងបានធ្វើការពីសបា្តហ៍មុន!”
មុននឹងចាប់ផ្តើមពិភាក្សាពីការងារនៅក្នុងសបា្តហ៍នេះ អ្នកគ្រប់គ្រងល្អមិនមែនចេះតែដាក់ឲ្យក្រុមការងារធ្វើយ៉ាងតក់ក្រហល់ភ្លាមៗនោះទេ ពោលគឺតែងតែរំលឹកដល់ក្រុមការងារម្នាក់ៗពីការងារដែលបានធ្វើនៅសបា្តហ៍កន្លងទៅ។ នេះមានជាអាទិ៍ គោលដៅដែលបានសម្រេច សមិទ្ធផលការងារ ឬ ការលើកទឹកចិត្តជាដើមពីការរួមចំណែករបស់ក្រុមការងារគ្រប់រូបពីសមិទ្ធផលការងារនេះ។
៣) “នេះជាអ្វីដែលយើងត្រូវធ្វើឲ្យបានល្អជាងមុននៅក្នុងសបា្តហ៍នេះ!”
ក្រុមការងារទាំងអស់ត្រូវមានគំនិតវិជ្ជមានជានិច្ចចំពោះអ្នកគ្រប់គ្រងរបស់ខ្លួន ព្រោះថាការងារសុទ្ធតែឈានទៅមុខរួចហើយកាលពីសបា្តហ៍កន្លងទៅ។ ប៉ុន្តែ អ្វីដែលអ្នកដឹកនាំមិនមោទនភាពពេក ហើយក៏មិនមានទុទ្ទិដ្ឋិនិយមនោះចំពោះការងាររបស់ខ្លួន គឺការការរំពឹងយ៉ាងមុតមាំមួយរបស់ខ្លួន ដើម្បីឲ្យសមិទ្ធផលការងារកាន់តែល្អជាងសបា្តហ៍មុន។ នោះគឺ យុទ្ធសាស្ត្រ និង កាតព្វកិច្ចរបស់ក្រុមការងារត្រូវតែបំពេញការងារឲ្យកាន់តែល្អប្រសើរឡើង។
៤) “នេះជាមូលហេតុដែលយើងត្រូវតែធ្វើឲ្យល្អឡើងនៅក្នុងសបា្តហ៍នេះ!”
បន្ទាប់ពី បានបង្ហាញយុទ្ធសាស្ត្រថ្មីៗសម្រាប់ការងារក្នុងសបា្តហ៍នេះ អ្នកគ្រប់គ្រងល្អមិនត្រឹមតែរំពឹងទទួលបានលទ្ធផលការងារដ៏ល្អប្រសើរនោះឡើយ។ ហេតុផលនៃការបំពេញការងារនោះឲ្យបានល្អ ក៏ជាអ្វីដែលអ្នកដឹកនាំបង្ហាញដល់ក្រុមការងារផងដែរ។ យ៉ាងណាមិញ អ្នកគ្រប់គ្រងល្អអាចយល់បានថា សមិទ្ធផលការងារដ៏ល្អ មួយមិនមែនបង្កើតអ្វីៗអស្ចារ្យដល់ពិភពលោកនោះឡើយ តែវាជាអ្វីដែលក្រុមការងារម្នាក់ៗត្រូវធ្វើការដោយការយកចិត្តទុកដាក់ សាមញ្ញៗជាមួយនឹងសមិទ្ធផលជាវិជ្ជមានសម្រាប់ស្ថាប័នរបស់ខ្លួន។
៥) “នេះជាបញ្ហាប្រឈមមុខដែលអ្នកទាំងអស់គ្នានឹងជួប!”
ការបង្ហាញយុទ្ធសាស្ត្រថ្មីល្អៗ គឺជារឿងមួយហើយសម្រាប់អ្នកគ្រប់គ្រងល្អត្រូវបំពេញ តែអ្នកគ្រប់គ្រងល្អក៏បានយល់ពីស្ថានភាពប្រឈមមុខ ឬ ផលប៉ះពាល់មួយចំនួនដែលក្រុមការងារនឹងជួបប្រទះនៅពេលបំពេញការងាររបស់ខ្លួន។ ឧបសគ្គទាំងនោះអាចប៉ះពាល់ដល់ប្រយោជន៍របស់បុគ្គលិក ក្រុមហ៊ុន ឬ បង្អាក់ការងារមិនឲ្យដើររលូនទៅមុខជាដើម។ ផ្ទុយទៅវិញ នៅពេលដែលក្រុមការងារម្នាក់ៗចង់សម្រេចគោលដៅធំ អ្នកគ្រប់គ្រងល្អតែងតែយកចិត្តទុកដាក់ផងដែរលើផែនការអនុវត្តរបស់ពួកគេម្នាក់ៗ និង ពន្លឿនស្វែងរកដំណោះស្រាយការងារទាំងនោះ។

៦) “ការងារនេះមិនអាចអត់អ្នកទាំងអស់គ្នាបានទេ!”
នេះជាភាសាមួយដែលអ្នកដឹកនាំល្អ ចង់បង្ហាញដល់ក្រុមការងារថា ពួកគេម្នាក់ៗពិតជារួមចំណែកយ៉ាងធំធេងដល់សមិទ្ធផលការងារដែលសម្រេចបាននៅពេលកន្លងមក។ ហេតុដូច្នេះ បើមានអ្នកណាម្នាក់អវត្តមាន វានឹងប៉ះពាល់ដល់គម្រោងការងារថ្មីនៅពេលខាងមុខជាមិនខាន។ ជាមួយនឹងការលើកទឹកចិត្ត អ្នកគ្រប់គ្រងនឹងជំរុញឲ្យក្រុមការងារទាំងអស់ខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅរបស់ខ្លួន ហើយនោះជាអ្វីដែលពួកគេនឹងទទួលបានលាភសក្ការៈមកវិញពីក្រុមហ៊ុន។
៧) “នេះជាវិធីសាស្ត្ររបស់ខ្ញុំដើម្បីជួយអ្នកទាំងអស់គ្នា!”
អ្វីដែលជាគុណសម្បត្តិមិនអាចមើលរំលងបានរបស់អ្នកគ្រប់គ្រងល្អ គឺការជួយជ្រោមជ្រែង និង ការគាំទ្រនានាដល់សមាជិកក្រុមការងារនេះឯង។ អ្នកគ្រប់គ្រងល្អ មិនមែនឈរអោបដៃមើលនោះឡើយ ពោលគឺតែងតែឈានមុខក្នុងការដឹកនាំការងារ ជាមួយនឹងយុទ្ធសាស្ត្រថ្មីរបស់ខ្លួនឆ្ពោះទៅរកគោលដៅដ៏ជាក់លាក់មួយនៅពេលខាងមុខ។
៨) “នេះជាអ្វីដែលខ្ញុំពិតជាត្រូវការពីអ្នកទាំងអស់គ្នានៅក្នុងសបា្តហ៍នេះ!”
ការលើកឡើងពីសមិទ្ធផលការងារកាលពីសបា្តហ៍មុនក៏បានបង្ហាញ យុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តការងារនៅក្នុងសបា្តហ៍នេះក៏មាន តែអ្វីដែលអ្នកគ្រប់គ្រងចង់បញ្ជាក់ដល់ក្រុមការងារនោះគឺ គោលដៅមួយនៅក្នុងសបា្តហ៍នេះ។ ហេតុដូច្នេះហើយ មុននឹងចង់សម្រេចបំណងណាមួយនោះ អ្នកគ្រប់គ្រងល្អ នឹងប្រាប់ពួកគេថា តើត្រូវធ្វើអ្វីខ្លះ? ដោយរបៀបណា? នៅពេលណា? នេះជាអ្វីដែលអ្នកដឹកនាំចង់បានបង្ហាញ មុននឹងប្រាប់ពួកគេពីបំណងរបស់ខ្លួន។
៩) “តើសំនួរអ្វីដែលអ្នកទាំងអស់គ្នាចង់សួរខ្ញុំ?”
ជាអ្នកគ្រប់គ្រងល្អ មិនដែលនិយាយថា “អ្នកទាំងអស់គ្នាមានសំនួរទេ?” តែនិយាយបែបនេះថា “តើសំនួរអ្វីដែលអ្នកទាំងអស់គ្នាចង់សួរខ្ញុំ?”។ ការសួរបែបនេះដើម្បីឲ្យប្រាកដថា ក្រុមការងារម្នាក់ៗពិតជាមានចម្ងល់រៀងៗខ្លួន និង មើលទៅវាមានតម្លាភាពនៅក្នុងកន្លែងការងារទៀតផង។ អ្នកដឹកនាំល្អ នឹងផ្តល់ឱកាសដល់ក្រុមការងារគ្រប់រូប លើកឡើងពីចម្ងល់នានា ដើម្បីរួមចំណែកជាមតិកែលំអក្នុងន័យមួយធ្វើឲ្យស្ថាប័នកាន់តែល្អប្រសើរ និង បំពេញចំណុចខ្វះខាតដែលក្រុមការងារនៅមានភាពចន្លោះប្រហោង។

១០) “ខ្ញុំរីករាយជួយអ្នកទាំងអស់គ្នាគ្រប់ពេលសម្រាប់ការងាររបស់យើង!”
មានអ្នកគ្រប់គ្រងមួយចំនួនបានមើលរំលងចំណុចនេះ ត្បិតអីអ្នកគ្រប់គ្រងល្អបានបង្ហាញឆន្ទៈយ៉ាងមោះមុតដើម្បីចាំជួយក្រុមការងារបំពេញការងារឲ្យមានប្រសិទ្ធភាព។ អ្នកគ្រប់គ្រងល្អមិនភ្លេចឡើយបង្ហាញវត្តមានដោយក្តីរីករាយជាអ្នកដឹកនាំ និង នៅពីក្រោយក្រុមការងារ ដើម្បីចូលរួមដោះស្រាយបញ្ហានានាដែលនឹងកើតឡើងនៅពេលខាងមុខ។ នេះជាការសកម្មភាពដ៏ល្អមួយជួយលើកទឹកចិត្តដល់ក្រុមការងារសម្រេចសមិទ្ធផលកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Lifehack