គ្មានអង្គការ NATO គ្មាន US កងកម្លាំងអាហ្វហ្គានីស្ថាន សម្លាប់ ក្រុមបះបោរ បានដល់ទៅ ៧៤ នាក់

3/11/2015 0 Comments A+ a-

ក្រុមសកម្មប្រយុទ្ធតាលីបង់ ប្រមាណ   ៧៤  នាក់ ត្រូវបានសម្លាប់ ខណៈកងកម្លាំង សន្តិសុខប្រើចំណាត់ការក្តៅ នៃប្រតិបត្តិការ បោសសម្អាត ក្រុមបះ  បោរ ពីបណ្តាខេត្តជាច្រើនផ្សេងៗគ្នា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីក្រសួងមហាផ្ទៃ​ ប្រទេស អា ហ្វហ្គានីស្ថាន ថ្ងៃអង្គារ ម្សិលមិញន ។
ប្រតិបត្តិការបោសសម្អាត ក្រុមបះបោរ សកម្មប្រយុទ្ធទាំងនេះ ត្រូវបានធ្វើឡើង នៅតាមបណ្តាខេត្តមួយ ចំនួនរួមមានដូចជា ៖ ខេត្ត Nangarhar, Parwan, Baghlan, Takhar, Kunduz, Badakhshan, Sari Pul, Jawzjan, Balkh, Kandahar, Zabul, Uruzgan, Logar, Ghazni,   Paktia,  Herat, Farah និង ខេត្ត Hel- mand ជាដើម ។ ជាលទ្ធផល សមាជិកក្រុមសកម្មប្រយុទ្ធ ៧៤ នាក់  ត្រូវបានសម្លាប់ ៤៩ នាក់ រងរបួស ស្របពេលដែល ១១ នាក់ផ្សេងទៀត ត្រូវចាប់ឃាត់ខ្លួន ។
បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា កងកម្លាំងដណ្តើមបានមកវិញនូវក្បាលដីជាច្រើនកន្លែងនៅក្នុង ខេត្ត Paktika និងខេត្ត Uruzgan ដែលត្រូវបានក្រុមសកម្មប្រយុទ្ធប្រើប្រាស់ បង្កៃ ធ្វើជាវាលកប់គ្រាប់មីន ដោយឡែក សេចក្តីរាយការណ៍ ពុំបានបញ្ជាក់ច្បាស់ ពីភាគីកងកម្លាំងប្រដាប់អាវុធ ថាតើ មានអ្នកស្លាប់ ឬក៏រងគ្រោះប៉ុន្មាននាក់នោះទេ ។ គួរបញ្ជាក់ថា កង  ក ម្លាំងការពារ  សន្តិសុខ អាហ្វហ្គានីស្ថាន ត្រូវបាន សន្មត់ថា ដើរតួនាទីពេញលេញក្នុងការការពារសន្តិសុខ    ពីអង្គការណាតូ ក៏ដូចជា ពីកងកម្លាំងសហរដ្ឋ អាមេរិក បន្ទាប់ពីកងកម្លាំងពលទាហាន ដឹកមុខដោយកងកម្លាំងអង្គការ ណាតូ បានដកខ្លួន​ពីបេសកម្ម ប្រយុទ្ធ ទៅជាកម្លាំងជំនួយវិញ ចាប់តាំងពីថ្ងៃទី ១ ខែ មករា ដើមឆ្នាំនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ