វៀតណាម​​វិនិយោគ​​ទៅ​លើ​គម្រោង​ចំនួន ​១២៨​ ស្មើ​នឹង​៤៩,៦​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​

3/11/2015 0 Comments A+ a-

កិច្ចប្រជុំទ្វាភាគីកម្ពុជា​និង​វៀតណាមប្រភព៖​ dealstreetasia
​ប្រទេស​វៀតណាម​វិនិយោគ​មក​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​១២៨​ដែល​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៤៩,៦​លាន​ដុល្លារ​អាមេរិក​ស្រប​ពេល​ដែល​កម្ពុជា​​វិនិយោគ​ទៅ​ប្រទេស​វៀតណាម​មាន​​ចំនួន​១៣​គម្រោង​ស្មើ​នឹង​ ៥៤​​ លាន​ដុល្លារ​អាមេរិក​ ។

ទិន្នន័យ​ស្ដី​ពី​​ការ​វិនិយោគ​ខាង​លើ​នេះ​ត្រូវ​បាន​ប្រកាស​​​នៅ​ក្នុង​កិច្ច​ប្រជុំ​​នា​​ទ្វេភាគី​រវាង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ និង​​វិនិយោគ​ លោក Bui Quang Vinh ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ លោក ឆាយ ថន​ នៅ​ទីក្រុង​ ហាណូយ​​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ទៅ​ការ​អភិវឌ្ឍន៍​ផ្នែក​ធន​មនុស្ស​ទៅ​​លើ​វិស័យ​ទិន្នន័យ​ និង​លើ​កម្ពស់​ការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​រវាង​ប្រទេស​កម្ពុជា​ ឡាវ​ វៀតណាម​ ។​​​

សិច​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ


​​​តាម​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័រ​ចិន​​(Xinhua)​ឲ្យ​ដឹង​ថា​​កម្ពុជា​បាន​វិនិយោគ​ទៅ​លើ​​គម្រោង​​៣​នៅ​ប្រទេស​វៀតណាម​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​ថាមពល​វារី​អគ្គិសនី និង​ដំណាំ​កៅ​ស៊ូ​​ហើយ​​នៅ​ក្នុង​​ឆ្នាំ​២០១៥​នេះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ​និង​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ។​​

តាម​​ការ​បញ្ជាក់​​ពី​សមាគម​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា​​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​ធំ​ៗ​របស់​វៀតណាម​រួម​មាន​ការ​វិនិយោគ​ទៅ​ដំណាំ​កៅ​ស៊ូ​របស់ ​ក្រុម​ហ៊ុន​​ Hoang Anh Gia Lai Group និង​ក្រុម​ហ៊ុន​កៅស៊ូ​វៀត​ណាម​ រោង​ចក្រ​ផលិត​ជី​ មន្ទីរ​ពេទ្យ​​ជោ​រៃ​នៅ​រាជ​ធានី​ភ្នំ​ពេញ ក្រុម​ហ៊ុន​អាកាស​ចរ​វៀតណាម​និង​ វិស័យ​ធនាគារ​ហិរញ្ញវត្ថុ​​ជាដើម​ ៕​

អត្ថបទ៖ ចាន់ សុខ នាង​​​​​​​​​​​