៥នេះ អ្នកអាចកំណត់ពីភាពជោគជ័យទៅថ្ងៃអនាគតបាន!
មនុស្សណាក៏ចង់ទទួលបានភាពជោគជ័យក្នុងជីវិតដែរ ប៉ុន្តែគ្រាន់តែមានចិត្តចង់បានតែមួយមុខ វាមិនអាចធ្វើឲ្យជោគជ័យនោះឡើយ ដូច្នេះបានជាមនុស្សជោគជ័យមានតិច ខណៈមនុស្សបរាជ័យមានច្រើនក្នុងលោកនេះ។ មានមូលហេតុជាច្រើនដែលនាំឲ្យមនុស្សមិនអាចទទួលបានភាពជោគជ័យ ដូចជា ខ្វះការតស៊ូ ខ្វះចំណេះដឹង ខ្វះបទពិសោធន៍ និង ខ្វះទំនាក់ទំនងជាដើម។ ដើម្បីអាចទទួលបានភាពជោគជ័យក្នុងជីវិត អ្នកត្រូវតែមានជំនាញសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១) ការអាន
ការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវាជួយឲ្យអ្នកទទួលបានចំណេះដឹងជាច្រើនប្រភេទដែលមានប្រយោជន៍សម្រាប់ជីវិត។ កាលណាអ្នកមានចំណេះដឹងគ្រប់គ្រាន់តាមរយៈការអាននោះ វាគឺជាទុនដ៏សំខាន់សម្រាប់អ្នកក្នុងការធ្វើកិច្ចការផ្សេងៗ ព្រោះបើគ្មានចំណេះដឹង និង ព័ត៌មានទេ អ្នកមិនអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពឡើយ។

រឿងមិនល្អទាំង ៥យ៉ាងដែលអ្នកគួរ ឈប់ធ្វើវាចាប់ពីពេលនេះតទៅ!
២) ចម្ងល់
ការឆ្ងល់ គឺជាជំហានដ៏សំខាន់មួយដែលនាំឲ្យមនុស្សអាចរកឃើញនូវអ្វីល្អៗ និង ថ្មីៗដែលមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។ ឧទាហរណ៍ថា អ្នកចង់បើកអាជីវកម្មមួយ អ្នកត្រូវមានសំនួរជាច្រើន ដើម្បីស្វែងរកចម្លើយ ដូចជា តើជាអាជីវកម្មអ្វី? មានធនធានគ្រប់គ្រាន់ឬអត់? អតិថិជនជានរណា? និង សំនួរផ្សេងៗទៀត។ ដូច្នេះហើយ អ្នកត្រូវបង្កើតសំនួរឲ្យបានច្រើនរាល់ពេលធ្វើអ្វីមួយ ដើម្បីជៀសវាងបញ្ហាកើតឡើងនៅពេលក្រោយទៀត។

៣) ចេះបត់បែន
រាល់ការធ្វើកិច្ចការអ្វីក៏ដោយ អ្នកត្រូវតែចេះបត់បែនតាមស្ថានការណ៍ឲ្យបានល្អបំផុត ព្រោះបើមិនដូច្នោះទេ ប្រាកដជាត្រូវផុងក្នុងបញ្ហាងើបមុខមិនរួចឡើយ ព្រោះអ្វីៗតែងតែប្រែប្រួលជានិច្ច។ ក្នុងន័យនេះ អ្នកត្រូវតែតាមដានស្ថានការណ៍ជុំវិញខ្លួនឲ្យបានល្អបំផុត ដើម្បីប្រាកដថា ការសម្រេចចិត្តរបស់អ្នកនឹងមិនបង្កបញ្ហា។ បើសិនជា អ្នកបត់បែន និង សម្របខ្លួនទៅនឹងស្ថានការណ៍កំពុងកើតឡើងមិនបាននោះទេ វាពិតជាពិបាកក្នុងការទទួលជោគជ័យខ្លាំងណាស់។

បើចង់ក្លាយជាអ្នកគ្រប់គ្រង ប្រកបដោយភាពជឿជាក់ខ្ពស់ ត្រូវគិតលើចំណុចទាំង៤នេះ!
៤) ការទំនាក់ទំនង
ការទំនាក់ទំនងពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងជីវិតរស់នៅ ព្រោះវាជួយឲ្យមនុស្សគ្រប់គ្នាអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយងាយ។ បើទោះបីជា មានចំណេះដឹងខ្ពស់ប៉ុណ្ណាក៏ដោយ អ្នកមិនអាចជោគជ័យដោយងាយឡើយ បើខ្វះជំនាញទំនាក់ទំនង ដូច្នេះគួរតែព្យាយាមពង្រឹងជំនាញនេះឲ្យបានល្អ។

៥) ការងារក្រុម
បើទោះបីជាពូកែយ៉ាងណាក្តី មនុស្សម្នាក់មិនអាចធ្វើរឿងគ្រប់យ៉ាងតែម្នាក់ឯងបានទេ ពោលគឺត្រូវតែមានការចូលរួមធ្វើការជាក្រុម។ វាជាការពិតណាស់ថា ការធ្វើការងារជាក្រុមមិនមែនជារឿងងាយស្រួលនោះទេ ព្រោះថាម្នាក់ៗសុទ្ធតែមានគំនិតផ្ទុយពីគ្នា។ ប៉ុន្តែត្រូវតែរៀនធ្វើការ ហើយសម្របសម្រួលជាមួយគ្នាដើម្បីទាញយកប្រយោជន៍ឲ្យបានច្រើន៕

ប្រែសម្រួល៖ រស្មី
ប្រភព៖ www.inc.com