ប្រៀបធៀបកំពូល Laptop មហាស្ដើងមិនធ្លាប់មានរបស់ Apple MacBook ១២អ៊ីញ Retina display តើខ្លាំងជាង MacBook Air ចំណុចណាខ្លះ?
MacBook ស៊េរីថ្មីដែលទើបសម្ពោធចេញនៅដើមសប្ដាហ៍នេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាសាធារណជនជាច្រើន ដោយសាររូបរាងកុំព្យូទ័រនេះ ត្រូវបានរចនាថ្មី ស្រាល និងស្លីម ស្ដើងបំផុតក្នុងចំណោម MacBook ទាំងឡាយមុនៗ។ MacBook ថ្មីនេះមានកម្រាស់ត្រឹមតែ ១៣,១មិល្លីម៉ែត្រ ស្ដើងជាង MacBook Air ២៤% ហើយគ្រាប់ចុច (key) ក៏មានកម្រាស់ស្ដើងជាង key នៅលើ MacBook មុនៗដល់ទៅ ៤០% ដែរ។ ចំណែកឯទម្ងន់របស់ MacBook ថ្មីនេះស្រាល ត្រឹមតែ២ផោន ឬប្រហែល ០,៩គីឡូក្រាមប៉ុណ្ណោះ។
ចំណុចពិសេសខុសប្លែកមួយទៀតប្រៀបធៀបនឹង MacBook ជំនាន់មុនៗគឺនៅលើពណ៌។ MacBook ថ្មីអេក្រង់ ១២អ៊ីញនេះមានជម្រើសពណ៌ចំនួន៣ គឺពណ៌ប្រផេះ ពណ៌ប្រាក់ និងពណ៌មាស។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា កុំព្យូទ័រថ្មីនេះ អាចកាន់ថ្មរយៈពេល ៩ម៉ោងក្នុងការបើកភ្ជាប់ Wi-Fi ឆែកមើលវែបសាយ និងបើកមើលវីដេអូបានរយៈពេល ១០ម៉ោង។
ក្រៅពីមានការរចនាថ្មីលើរូបរាងខុសប្លែកពីជំនាន់ MacBook មុនៗហើយ តើ MacBook ថ្មីអេក្រង់ ១២អ៊ីញនេះ នៅមានលក្ខណៈសម្បត្តិពិសេសៗយ៉ាងណាទៀត បើប្រៀបធៀបនឹង MacBook Air ដែលកន្លងមកធ្លាប់តែឮគេថា ស្រាល ស្ដើងទៅហើយនោះ។
+លក្ខណៈសម្បត្តិពិស្ដារនៅលើ MacBook អេក្រង់ ១២អ៊ីញ (ស៊េរីឆ្នាំ២០១៥)៖
-អេក្រង់ ១២អ៊ីញបច្ចេកវិទ្យា IPS Retina display ជាមួយ resolution (2304 x 1440)px
-អង្គប្រតិបត្តិមានពីរជម្រើសគឺ (១)-Intel Core-M ល្បឿន 1.1GHz ជាមួយ Turbo Boost ល្បឿនដល់ 2.4GHz និង (២)-Intel Core M ប្រភេទ dual-core ល្បឿន 1.2GH ជាមួយ Turbo Boost ល្បឿនដល់ 2.6GHz
-កាមេរ៉ា 480p FaceTime
-សាកថ្មតាមរន្ធ 29W USB-C
-ប្រព័ន្ធប្រតិបត្តិការ Mac OS X
-RAM ទំហំ 8GB
-អង្គផ្ទុកទិន្នន័យប្រភេទ SSD មានពីរជម្រើសគឺ (១)-ទំហំ 256GB និង(២)-ទំហំ 512GB
-ក្រាហ្វិក Intel HD Graphics 5300
-ទម្ងន់ ០,៩គីឡូក្រាម
-តម្លៃចាប់ពី ១២៩៩ដុល្លារ

+លក្ខណៈសម្បត្តិនៅលើ MacBook Air អេក្រង់ ១១អ៊ីញ (ស៊េរីឆ្នាំ២០១៤)
-អេក្រង់ ១១,៦អ៊ីញជាមួយ resolution (1366 x 768)px
-អង្គប្រតិបត្តិ Intel Core i5-4260U ល្បឿន 1.4GHz ជាមួយ Turbo Boost ដល់ 2.7GHz ហើយអាចកុម្ម៉ង់ប្រភេទ dual-core Intel Core i7 ល្បឿន 1.7GHz មាន Turbo Boost ដល់ 3.3GHz បាន
-កាមេរ៉ា 720p FaceTime HD
-សាកថ្មតាមរន្ធ 45W MagSafe
-ប្រព័ន្ធប្រតិបត្តិ Mac OS X
-RAM ទំហំ 4GB អាចបន្ថែមដល់ 8GB
-អង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំពីរជម្រើសគឺ (១)-ទំហំ 128GB និង (២)-ទំហំ 256GB ហើយអាចកុម្ម៉ង់ដល់ 512GB បាន
-ក្រាហ្វិក Intel HD Graphics 5000
-ទម្ងន់ ១,០៥គីឡូក្រាម
-តម្លៃចាប់ពី ៨៩៩ដុល្លារអាមេរិក

ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ dailymail, digitaltrends, apple, pcmag, mashable