ក្បាច់រាំដ៏សិចស៊ីគួរឲ្យខ្នាញ់ របស់ Hani មានអ្នកទស្សនាជាង១០លាននាក់
កូរ៉េ៖ ព័ត៌មានពីគេទំព័រកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៥នេះថា វីដេអូដែលបង្ហាញពីក្បាច់រាំ របស់ Hani និងសមាជិកផ្សេង ទៀត របស់ EXID ក្នុងពេលសម្តែង មានអ្នកចូលមើលរហូតដល់ជាង១០លាននាក់ក្នុង YouTube ដែលគេឆ្ងល់ថា ក្នុងវីដេអូរាំ របស់ Hani តើម្នាក់ៗចូលមើលប៉ុន្មានដង ទើបចំនួនកើនឡើងច្រើនបែបនេះ ?
ជាមួយនឹងក្បាច់រាំបទ Up & Down នេះ តារារូបស្រស់ Hani ពិតជាទាក់ទាញណាស់ ជាមួយក្បាច់រាំដ៏សិចស៊ីដែលធ្វើឲ្យអ្នកទស្សនា នៅក្នុងកម្មវីធីនោះ នាំគ្នាស្រែកហ៊ោ ជាមួយនឹងក្បាច់រាំដ៏ទាក់ទាញរបស់នាង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល