នាង Nana ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​លង់​នឹង​សម្រស់​

3/06/2015 0 Comments A+ a-

កូរ៉េ៖ រូបភាពដ៏ស្រស់ស្អាត របស់តារាចម្រៀង និងជាតារាម៉ឌែល Nana ត្រូវបានបង្ហាញ តាមរយៈផលិតផលថ្មី 'Glamm'  ដែលស្ប៉តពាណិជ្ជកម្ម មួយនេះ ធ្វើឲ្យអ្នកគាំទ្រ ស្ទើរលង់នឹងសម្រស់របស់នាង ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី ៦ខែមីនា ឆ្នាំ២០១៥នេះថា ក្រុមហ៊ុន Hyundai Pharmaceutical  បានបង្ហាញផលិតផលថ្មី របស់ខ្លួន 'Glamm' ជាមួយនឹងតារារូបស្រស់ វ័យ២៣ឆ្នាំ  Nana សមាជិករបស់ក្រុមចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ After School ។ ក្នុងស្ប៉តពាណិជ្ជកម្មថ្មី នាងបានកាន់ដបផលិផល'Glamm' នេះ Nana ពិតជាគួរឲ្យស្រឡាញ់ណាស់ ជាមួយនឹងឈុតជាច្រើនម៉ូដ ច្រើនពណ៌  និងរាងដ៏ស្រឡូនរបស់នាង។