រកឃើញ​ពិភព​ចម្លែក​មាន​ព្រះអាទិត្យ​ដល់​ទៅ​៤

3/06/2015 0 Comments A+ a-

ក្រុម​តារាវិទូ​បាន​រកឃើញ​ពិភពថ្មី​១ ស្ថិតនៅ​ចម្ងាយ ១២៥ ឆ្នាំ ពន្លឺ ដែលមាន​ព្រះអាទិត្យ​ដល់​ទៅ ៤ ។​
​ថ្មីៗ​នេះ លទ្ធផល​ពី​ការសង្កេតមើល​តាម​ស្ថានីយ៍​តារាសាស្ត្រ Palomar, San Diego, Calif (​អាមេរិក​) បាន​ជួយ​ដល់​ក្រុម​អ្នកជំនាញ​ការរកឃើញ​រឿង​ដ៏​ចម្លែក​១​គឺៈ ពិភពថ្មី​១​ក្នុង​អវកាស​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះអាទិត្យ​ចំនួន ៤ ។​​
ពិភព​នេះ រួមជាមួយ​ព្រះអាទិត្យ​៤​របស់​វា បាន​ត្រូវ​ហៅ​ជារួម​ថា ៣០ Ari ។ នេះ​ជា​ប្រព័ន្ធ​មួយ​រួមមាន​ចលនា​៤ ព្រមទាំង​ពិភព​១​មាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ ១៣៦ ឆ្នាំ​ពន្លឺ ក្នុងនោះ បើ​គិតតែ​ពី​ពិភព​នោះ មក​ត្រឹម​ផែនដី គឺមាន​ចម្ងាយ ១២៥ ឆ្នាំ​ពន្លឺ ។​
ava-ae007​ពិភព​ចម្លែក​ស្ថិតនៅ​កណ្តាល​រូបនេះ មាន​ព្រះអាទិត្យ​៤​ព័ទ្ធជុំវិញ​
​ប្រការ​ពិសេស​នៃ​ពិភព​នេះ គឺ​ការដែល​វា​ស្ថិតនៅក្នុង​តារា​វិធី​នៃ​ព្រះអាទិត្យ​៤​ផ្សេងៗ​ពីគ្នា ។ ចម្ងាយ​ពី​ភព​នេះ​ដល់​ព្រះអាទិត្យ ដែល​នៅ​កៀក​បំផុត (​ហៅថា​តារា ៣០ AriB) គឺ​ស្មើនឹង​ប្រមាណ ៣០ ដង នៃ​ចម្ងាយ​ពី​ផែនដី​ទៅដល់​ព្រះអាទិត្យ (៤,៤ ពាន់​លាន​គីឡូម៉ែត្រ​) ។ រយៈពេល​ប៉ាន់ស្មាន​សម្រាប់​ចលនា​១​ជុំ ព័ទ្ធជុំវិញ ៣០ Ari B នៃ​ភព​នេះ​គឺ ៣៥៥ ថ្ងៃ ។​
​ពិនិត្យ​លើ​ទំហំ​វិញ ពិភព​ព្រះអាទិត្យ​៤​នេះ មាន​ទំហំ​ធំ​ជាង ១០ ដង ប្រៀប​នឹង​ភព​ព្រហស្បតិ៍ ប៉ុន្តែ វា​ពុំមាន​ផ្ទៃរាប​សម្រាប់​យានអវកាស​អាច​ចុះ​សំចត​បានទេ ។ តាមពិតទៅ គេ​បានឃើញ​វា​មុននេះ ២-៣ ឆ្នាំ ។​
20150503kp1-1cec7​ប្រព័ន្ធ ៣០ Ari ដែល NASA ផ្តល់​ឲ្យ​
​ទើបតែ​ពេល​ថ្មីៗ​នេះ ដោយ​ប្រើ​ប្រតិបត្តិ​ការសង្កេតមើល Robo-Ao គួបផ្សំ PALM- 3000 ទើប​គេ​រកឃើញ​ព្រះអាទិត្យ​ទី​៤ ។ តាមរយៈ​នោះ ៣០ Ari ក្លាយជា​ប្រព័ន្ធ​ភព​មាន​ព្រះអាទិត្យ​៤ ទី​២​ដែល​គេ​ធ្លាប់​រកឃើញ​ក្នុង​ចក្រ​វា​ឡ ។ ពិភព​ដូចគ្នា​ដំបូង​គឺ KIC 4862625 ត្រូវបាន​គេ​រកឃើញ​មុននេះ ៤ ឆ្នាំ ។​
20150503kp2-c9523​ប្រព័ន្ធ​ភព KIC 4862625 រកឃើញ​នៅ​ឆ្នាំ ២០១២
​បច្ចុប្បន្ន គេ​កំពុង​ប្រមូលផ្តុំ​សិក្សា​ពី​ពិភព​នេះ ៕​