ស្រ្តីវៀតណាម​លោត​ពី​លើ​ស្ពាន​អាកាស​សិង្ហបុរី​ស្លាប់​នៅ​នឹង​កន្លែង និង​ជាន់​ពី​លើ​បុរស​បើក​ម៉ូតូ​ម្នាក់​ដួល​ច្រងាប់​ច្រងិល (របួស​ស្រាល)

3/06/2015 0 Comments A+ a-

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​លោត​ទម្លាក់ខ្លួន​ពីលើ​ផ្លូវ​ស្ពាន​អាកាស West Coat ក្នុងប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ០៣ មីនា ២០១៥ ។ ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ចុះ​ចេញពី​ម៉ូតូ រួច​ក៏​លោត​ធ្វើអត្តឃាត​បែបនេះ​តែម្តង ។​
​ស្ត្រី​រងគ្រោះ​ដែល​គេ​ស្គាល់​ឈ្មោះថា Ho Chieu អាយុ ២៥ ឆ្នាំ បាន​ធ្លាក់ចុះ​លើផ្លូវ Blangah ទល់មុខ​ស្ត​ប់​រថយន្តក្រុង​១ ជិត​មជ្ឈមណ្ឌល​អាហារ Seah Im ។ មុនពេល​ធ្លាក់​ដល់​ដី ស្ត្រី​រងគ្រោះ​បាន​ធ្លាក់​ជាន់​លើ​អ្នកបើកបរ​ម៉ូតូ​ម្នាក់ បណ្តាល​ឲ្យ​រអិលដួល​អូ​សច​ម្តាយ​ពី ៧ ឬ ៨ ម៉ែត្រ ។ ទោះជា​យ៉ាងណា បុរស​អាយុ ២៤ ឆ្នាំ នោះ គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ហើយ​គាត់​ក៏​បដិសេធ​មិន​ទៅ​មន្ទីរពេទ្យ​ទេ ។​
​យោងតាម​កាសែត​ចិន Lianhe Wanbao, ស្ត្រី​ជនជាតិ​វៀតណាម​នេះ ត្រូវបាន​គេ​ដឹងថា បាន​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ជនជាតិ​សិង្ហ​បុរី​វ័យ​ពាក់កណ្តាល​ម្នាក់ ។ អ្នក​ទាំងពីរ​ត្រូវបាន​គេ​ជឿថា កំពុង​រស់នៅ​ជាមួយគ្នា ។​
​អ្នកសារព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដៃគូ​របស់​នាង​បាន​លើក​ត្រកង​ខ្លួន​របស់​នាង និង​ព្យាយាម​ធ្វើ​ឲ្យ​នាង​ដឹងខ្លួន​វិញ​, ប៉ុន្តែ បុរស​រូបនោះ​បដិសេធ​មិន​និយាយ​ទៅកាន់​អ្នកកាសែត​ទេ ។ ទោះជា​យ៉ាងណា ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជាក់ថា​ស្លាប់​នៅ​កន្លែងកើតហេតុ ។​
​បច្ចុប្បន្ន ប៉ូលីស​កំពុង​ស៊ើបអង្កេត​ករណីនេះ ៕​
np_20150305_rlviet-95q_788915060910111617np_20150305_rlviet-19g_788916 np_20150305_rlviet-fks_788918np_20150305_rlviet-srd_7889141នារីរងគ្រោះ
051315បុរសអ្នកបើកបរម៉ូតូខាងក្រោមរងរបួសស្រាល