អ្នក​មាន​ជាង​គេ​​លើ​លោក​ក្នុង​វិស័យ​​កីឡា​ ​គឺ​​​អតីត​នាយក​ប្រតិបត្តិ​​ Microsoft ​លោក​ Steve Ballmer

3/06/2015 0 Comments A+ a-

financialpostប្រភព៖​ financialpost
​អតីត​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ Microsoft ​លោក​ Steve Ballmer ​​​​បាន​ជាប់​ក្នុង​បញ្ជី​​​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​​​​លោក​ ក្នុង​ចំណោម​មហាសេដ្ឋី​ផ្សេង​ទៀត​ដែល​រក​ស៊ី​ក្នុង​​វិស័យ​កីឡា។ ​​លោក​បាន​ទិញ​​ក្រុម​កីឡាបាល់បោះ​​ L.A. Clippers នៅ​ឆ្នាំ​២០១៤​​ ក្នុង​តម្លៃ​​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ គឺ​ ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

​​​សូម​បញ្ជាក់​​ថា​ លោក​​​ Steve Ballmer​ បាន​ចូល​ធ្វើ​ការ Microsoft តាំង​ពី​ខែ​មិថុនា​ ឆ្នាំ១៩៨០ ហើយ​លោក​​ក៏​ជា​បុគ្គលិក​ដំបូង​ទី៣០ ដែល​​លោក Bill Gates ​ជួល​ដោយ​ផ្ទាល់​ដៃ​។ លោក Ballmer ដែល​មាន​អាយុ ៥៩​ឆ្នាំ ​បាន​​ប្រគល់​តំណែង​​​នាយក​ប្រតិបត្តិ​ឱ្យ​ទៅ​លោក Satya Nadella កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៤​ ​ហើយ​​ ​លោក​នៅ​តែ​ជា​​ម្ចាស់​ភាគហ៊ុន​​កំពូល​​មួយ​រូប​របស់ Microsoft។ ​

​អំឡុង​ពេល ​អតីត​នាយក​ប្រតិបត្តិ​ដែល​បាន​ចូល​បម្រើការ​នៅ Microsoft រយៈពេល ៣៤ឆ្នាំ​ ​លោក​​បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ចាប់​ពី​ឆ្នាំ២០០០ ដល់ ​ខែ​កុម្ភៈ ឆ្នាំ២០១៤ ​នេះ បាន​ធ្វើ​ឱ្យ​ចំណូល​របស់​ក្រុមហ៊ុន​កើន​ឡើង​បី​ដង សូម្បីតែ​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​​ Microsoft ​​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Apple និង Google លើ​ឧបករណ៍​ឆ្លាតវៃ​ចល័ត​ខ្លាំង​​​ក៏​ដោយ៕​